
ដោយៈ ទិន សុខាវុធ
រោងចក្រផលិតទឹកស្អាត ស្ថិតក្នុងខេត្តសៀមរាប មានសមត្ថភាពអាចផលិតទឹកស្អាតបានចំនួន ១៥,០០០ ម៉ែត្រត្រីគុនក្នុងមួយថ្ងៃ ត្រូវបានសម្ពោធដាក់អោយដំណើរការ កាលពីសប្តាហ៍មុន ក្រោមអធិបតីភាពលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅភ្នំពេញ។
រោងចក្រនេះត្រូវបានសង់ឡើងក្រោមហិរញ្ញប្បទានចំនួ $13 លានដុល្លារ របស់រដ្ឋាភិបាលបារាំង តាមរយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំនៅកម្ពុជា។
ទន្ទឹមគ្នានេះដែរ ដើម្បីបំពេញតំរូវទឹកស្អាតនៅក្នុងខេត្តសៀមរាប អោយបានគ្រប់គ្រាន់ ទីភ្នាក់ងារអភិវឌ្ឍន៍ជប៉ុនប្រចាំនៅកម្ពុជា ក៏បានផ្តល់ហិរញ្ញប្បទានចំនួន $106 លានដុល្លារអោយដល់រដ្ឋាករទឹកកម្ពុជា ដែលជាស្ថាប័នរដ្ឋស្វយ័តមួយ ដើម្បីសង់រោងចក្រផលិតទឹកស្អាតមួយទៀត ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ក្នុងគោលបំណងផលិតទឹកស្អាតអោយបានចំនួនប្រមាណ ៦០,០០០ ម៉ែត្រត្រីគុនក្នុងមួយថ្ងៃ ចេញពីប្រភពទឹកក្នុងបឹងទន្លេសាប៕
