We TV Cambodia

រោងចក្រផលិតថាមពលអគ្គិសនី ៧០០ មេហ្គាវ៉ាត នៅខេត្តព្រះសីហនុ នឹងត្រូវសង់រួចនៅឆ្នាំ ២០២២

រោងចក្រផលិតថាមពលអគ្គិសនី ៧០០ មេហ្គាវ៉ាត នៅខេត្តព្រះសីហនុ នឹងត្រូវសង់រួចនៅឆ្នាំ ២០២២
រូបថតៈ សាលាខេត្តព្រះសីហនុ

ដោយៈ ទិន សុខាវុធ

​រោង​ចក្រ​ផលិត​ថាមពល​អគ្គិសនី​មួយ​​​ ដើរ​ដោយ​ធ្យូង​ថ្ម ដែល​នឹង​​មាន​សមត្ថអាច​ផលិតថាម​ពល​អគ្គិសនី​បាន​រហូត​ដល់ ៧០០ មេហ្គាវ៉ាត់ ស្ថិត​ក្នុង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ នឹង​ត្រូវ​សង់​រួច​នៅ​ឆ្នាំ ២០២២ ។

យោង​តាម​សលាខេត្ត​ព្រះ​សហីនុ ពិធី​សម្ពោធ​បើកការសាងសង់​រោង​ចក្រ​ខាង​លើ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​កាល​ពីថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ក្រោម​អធិបតីភាព​លោក គួច ចំរើន អភិបាលខេត្តព្រះ​សីហនុ​។

រោងចក្រថាមពលអគ្គិសនីនេះ កើត​ឡើង​ពី​​ការ​បោះទុន​វិនិយោគរួមគ្នា​ចំនួន​ប្រមាណ​ជា $1,200 លាន​ដុល្លារ រវាងក្រុមហ៊ុនចិន CIIDC Erdos Hongjun Electric Power និងក្រុមហ៊ុនក្នុងស្រុក Cambodia International Investment Development Group Co Ltd។

យ៉ាងណាម៉ិញ រោងចក្រអគ្គិសនី​នេះ​ចែក​ចេញ​ពី​ផ្នែក គឺ​ផ្នែក​ទី​មួយ​ដែល​នឹង​មាន​សមត្ថភាព​អាច​ផលិត​ថាមពលអគ្គិសនី​បាន ៣៥០ មេហ្កាវ៉ាត់ ​នឹងត្រូវ​សង់​រូច​នៅ​ឆ្នាំ ២០២២ ចំណែកឯ​ផ្នែកទីពីរ​វិញ ដែល​នឹងមានសមត្ថភាព​អាច​ផលិត​ថាមពល​បាន ​ ៣៥០ មេហ្គាវ៉ាត់​ ដូចគ្នា​នេះ​ដែរ នឹងត្រូវ​សង់​រួច​នៅ​ឆ្នាំ ២០២៣ ។

យោង​តាម​ក្រសួង​រ៉ែ​និង​ថាមពល នៅ​ពេលបច្ចុប្បន្ន​នេះ ថាមពល​អគ្គិសនី​ចំនួន ៥០៥ មេហ្កាវ៉ាត់ ត្រូវ​បាន​និងកំពុង​ផលិតឡើង​ដោយ​រោងចក្រ​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​ ដែល​នៅ​ក្នុង​នោះ​ ថាមពល​ចំនួន ៤០៥ ម៉េហ្គាវ៉ាត់ ត្រូវ​បាន​ផលិត​ឡើង​ដោយ​រោងចក្រ​របស់​ក្រុមហ៊ុន CIIDG Erdos Hongjun Electric Power និង​ថាមពល​ចំនួន ១០០ មេហ្គាវ៉ាត់​ទៀត ត្រូវ​បាន​​ផលិត​ឡើង​ដោយ​រោងចក្រ​របស់​ក្រុមហ៊ុន CEL I មកពីប្រទេស​ម៉ាឡេស៊ី​៕

Related Articles