នៅថ្ងៃទី២២ ខែមេសានេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន NEWPROKIN (CAMBODIA) CO., LTD. តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរនាងហ៊ីង ឃុំត្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
គូសបញ្ជាក់ផងដែរថា គម្រោងបង្កើតរោងចក្រផលិតកាបូបនេះ មានទុនវិនិយោគប្រមាណ ៩,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៨៧៧កន្លែងដល់ប្រចាជនកម្ពុជាផងដែរ។
អត្ថបទដោយ៖ Nevin