We TV Cambodia

រោងចក្រតម្លៃជិត ៦លានដុល្លារ និងអាចបង្កើតការងារបានជាង ៦០០កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះបញ្ជីជាស្ថាពរ

រោងចក្រតម្លៃជិត ៦លានដុល្លារ និងអាចបង្កើតការងារបានជាង ៦០០កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះបញ្ជីជាស្ថាពរ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ប្រភព៖ Google)

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន BAYON SMILE HANGER DEVELOPMENT CO., LTD. តាមសំណើរសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់គ្រប់ប្រភេទ។ នេះបើយោងតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ទីតាំងបង្កើតរោងចក្រ (ប្រភព៖ ហ្វេសប៊ុក)

សូមបញ្ជាក់ផងដែរថា គម្រោងបង្កើតរោងចក្ររបស់ក្រុមហ៊ុនខាងលើនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានទុនវិនិយោគប្រមាណ ៥,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៨២កន្លែងដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles