We TV Cambodia

រោងចក្រចំនួន២ នឹងលេចរូបរាងឡើងក្នុងខេត្តព្រះសីហនុ ដែលនឹងផ្ដល់ការងារប្រមាណជាង ៥០០កន្លែងដល់ប្រជាជនកម្ពុជា

រោងចក្រចំនួន២ នឹងលេចរូបរាងឡើងក្នុងខេត្តព្រះសីហនុ ដែលនឹងផ្ដល់ការងារប្រមាណជាង ៥០០កន្លែងដល់ប្រជាជនកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ប្រភព៖ Google)

នៅថ្ងៃទី២៤ ម្សិលមិញនេះ គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន២ តាមសំណើសុំវិនិយោគបង្កើតរោងចក្រដូចខាងក្រោម៖

១- ក្រុមហ៊ុន Mountain Moon Millwork Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ុមទ្វារ បង្អួច ក្តារបន្ទះ ក្តារប៉ាកេរ គ្រឿងតុបតែងធ្វើអំពីបន្ទះឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២០កន្លែង។

២- ក្រុមហ៊ុន Lodi Pet Products (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតចំណីសត្វចិញ្ចឹម និងសម្ភារៈសម្រាប់សត្វចិញ្ចឹម, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥កន្លែង៕

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា គម្រោងបង្កើតរោងចក្ររបស់ក្រុមហ៊ុនទាំង២ ខាងលើមានទុនវិនិយោគសរុបប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារចំនួន ៥២៥កន្លែងដល់ប្រជាជនកម្ពុជាផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles