We TV Cambodia

រោងចក្រចំនួន២ តម្លៃជិត ៥លានដុល្លារនឹងលេចរូបរាងឡើងក្នុងខេត្តកណ្ដាល និងខេត្តព្រះសីហនុនាពេលខាងមុខ

រោងចក្រចំនួន២ តម្លៃជិត ៥លានដុល្លារនឹងលេចរូបរាងឡើងក្នុងខេត្តកណ្ដាល និងខេត្តព្រះសីហនុនាពេលខាងមុខ
រូបតំណាង (ប្រភព៖ Google)

យោងតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ទៅលើគម្រោងបង្កើតរោងចក្រដូចខាងក្រោម៖

១, ក្រុមហ៊ុន LUCKY UNIQUE ENTERPRISE CO., LTD. មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ រោងចក្រនេះមានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៤កន្លែង។

ទីតាំងបង្កើតរោងច្រក្នុងខេត្តកណ្ដាល (ប្រភព៖ ហ្វេសប៊ុក)

២, RAINBOW SUNWOOD MANUFACTURING CO., LTD. មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈតុបតែងសម្រាប់រថយន្ត (ស្រោមពូក កម្រាល ក្រណាត់គ្រប់រថយន្ត…។ល។) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រោងចក្រនេះដែរ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨៨កន្លែង។

ទីតាំងបង្កើតរោងចក្រក្នុងខេត្តព្រះសីហនុ (ប្រភព Google)

គូសបញ្ជាក់ផងដែរថា គម្រោងបង្កើតរោងចក្ររបស់ក្រុមហ៊ុនទាំង២ ខាងលើមានទុនវិនិយោគប្រមាណ ៤,៩លានដុល្លារ និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរចំនួន ៨៤២កន្លែងផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles