We TV Cambodia

រោងចក្រកាត់ដេរសម្លៀងបំពាក់ដែលអាចផ្ដល់ការងារប្រមាណជាង ១ពាន់កន្លែង ត្រូវបាន CDC ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ

រោងចក្រកាត់ដេរសម្លៀងបំពាក់ដែលអាចផ្ដល់ការងារប្រមាណជាង ១ពាន់កន្លែង ត្រូវបាន CDC ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ប្រភព៖ Google)

យោងតាមការប្រកាសរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន JOYANCE INTERNATIONAL (CAMBODIA) APPAREL CO., LTD. តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ទីតាំងបង្កើតរោងចក្រ (ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា គម្រោងបង្កើតរោងចក្រនេះមានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារដល់ប្រជាជនកម្ពុជាបានចំនួន ១,០៤៨កន្លែងផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles