We TV Cambodia

រោគសញ្ញា និងផលលំបាកនៃជម្ងឺបាក់ទឹកចិត្

រោគសញ្ញា និងផលលំបាកនៃជម្ងឺបាក់ទឹកចិត្

ដូចម្ដេចដែលហៅថាជម្ងឺបាក់ទឹកចិត្ត? ​ដែលហៅថាជម្ងឺបាក់ទឹកចិត្ត គឺអារម្មណ៍សោកសៅកម្រិតខ្លាំង យូរលើសពី ២សប្ដាហ៍ ហើយធ្វើឲ្យរំខានដល់ការងារ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃទៀតផង។

១) តើជំងឺធ្លាក់ទឹកចិត្តមានរោគសញ្ញាអ្វីខ្លះ?
អ្នកជំងឺធ្លាក់ទឹកចិត្តច្រើនមានរោគសញ្ញាសំខាន់ៗរួមមាន៖
– មានអារម្មណ៍សោកសៅ
– លែងចង់ធ្វើអ្វី
– អស់កម្លាំងជាប់ជាប្រចាំ
– លែងមានជំនឿជាក់លើខ្លួនឯង
– មានអារម្មណ៍បន្ទោសខ្លួនឯង ស្អប់ខ្លួនឯង គិតថាជីវិតគ្មានន័យ ឬឈានដល់ការសម្លាប់ខ្លួន


– រសេសរសោះ ឬអាចទៅជានិយាយស្ដី ឬធ្វើសកម្មភាពយឺតៗ
– ពិបាកផ្ចង់អារម្មណ៍
– ភ្លេចភ្លាំងច្រើន
– ពិបាកគេងលក់
– គេងឆាប់ភ្ញាក់ ឬអាចទៅជាចេះតែចង់គេង
– មិនឃ្លានអាហារ ឬអាចទៅជាញ៉ាំច្រើនខុសពីធម្មតាក៏មាន

 ក្នុងករណីអ្នកជំងឺធ្លាក់ទឹកចិត្តជាច្រើនមិនបានទទួលការព្យាបាលត្រឹមត្រូវ  សមត្ថភាពការងារ ការសិក្សា ក៏ដូចជាការប្រាស្រ័យទាក់ទងរបស់ពួកគាត់ បានធ្លាក់ចុះយ៉ាងខ្លាំង ដែលជាទូទៅនាំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។

ផលវិបាកធ្ងន់ធ្ងរបំផុតនៃជំងឺធ្លាក់ទឹកចិត្ត គឺការអស់សង្ឃឹម ដែលអាចឈានដល់ការសម្លាប់ខ្លួន។

ប្រែសម្រួលដោយ៖​ពិសី

 

 

 

 

 

 

 

 

 

Related Articles