We TV Cambodia

រោគសញ្ញាដែលបព្ជាក់ថាអ្នកទទួលទានបន្លែបៃតងមិនគ្រប់គ្រាន់

រោគសញ្ញាដែលបព្ជាក់ថាអ្នកទទួលទានបន្លែបៃតងមិនគ្រប់គ្រាន់

ជាទូទៅមនុស្សមួយចំនួន មិនសូវចូលចិត្តបរិភោគ​ ដូចសាច់នោះទេ ដោយសារតែវាមិនមានរសជាតិឆ្ងាញ់។ ក៏ប៉ុន្តែ បន្លែបៃតង ត្រូវបានគេចាត់ទុកជាអាហារដ៏សំខាន់ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់រាងកាយទាំងមូល។  ខាងក្រោមនេះ គឺជាផលប៉ះពាល់ ដែលបណ្តោលមកពីការទទួលទានបន្លែបៃតងមិនគ្រប់គ្រាន់៖

១,ទល់លាមក៖ ការទល់លាមក បណ្ដាលមកពីការទទួលទានបន្លែ មិនគ្រប់គ្រាន់ ពីព្រោះបន្លែភាគច្រើន គឺជាប្រភពនៃជាតិសរសៃដែលជួយឲ្យពោះវៀនធំធ្វើសកម្មភាពបានល្អ។

២,ឃ្លានរហូត៖​ អ្នកជំនាញផ្នែកចំណីអាហារ បាននិយាយថា ប្រសិនបើអ្នកមានអារម្មណ៍ស្រេកឃ្លានរយ:ពេលមួយ ឬពីរម៉ោង បន្ទាប់ពីទទួលទានអាហារហើយ គឺដោយសារតែអ្នកមិនបានបំពេញជាតិសរសៃគ្រប់គ្រាន់ដល់រាងកាយ។

៣,ឡើងទម្ងន់៖ បន្លែភាគច្រើនមានជាតិសរសៃខ្ពស់ និងកាឡូរីទាប នឹងជួយគ្រប់គ្រងទម្ងន់នៃរាងកាយ។ អ្នកដែលចង់សម្រកទម្ងន់ ត្រូវបរិភោគបន្លែបៃតងឱ្យបានច្រើន ពីព្រោះវាមិនបង្កើកាឡូរី ខណ:ដែលរក្សាសុខភាពឲ្យមានស្ថិរភាព។

៣,អស់កម្លាំង៖ ប្រសិនបើអ្នកអស់កម្លាំងឥតឈប់ឈរ ដោយមិនដឹងមូលហេតុ អ្នកត្រូវពិចារណាចំពោះរបបអាហារ។ បន្លែបៃតង ផ្តល់នូវអាហារបំប៉នគ្រប់ប្រភេទដែលមនុស្សត្រូវការ ដើម្បីបង្កើនថាមពល។

៤,កើតមុន៖ បន្លែបៃតង ជាប្រភពនៃវីតាមីនដែលល្អបំផុតសម្រាប់រាងកាយ ហេតុនេះការមិនចូលចិត្តបន្លែអាចធ្វើឲ្យរាងកាយខ្វះវីតាមីនសំខាន់ៗ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីទប់ស្តាត់ការបំផ្លាញកូឡាជែន ដែលធ្វើឲ្យស្បែកកើតមុន ឆាប់ភាពចាស់ និងកើតជំងឺមហារីកស្បែក។

៥,ភ្លេចភ្លាំងច្រើន៖ ការចង់ចាំរបស់អ្នក គឺជាបញ្ហាមួយ ដែលបង្កឡើងដោយសារតែ រាងកាយមិនអាចទទួលសារធាតុចិញ្ចឹមពីរបបអាហារគ្រប់គ្រាន់។ ជាពិសេស សារធាតុចិញ្ចឹម Lutein អាចជួយបង្កើនការចង់ចាំ និងត្រូវបានគេរកឃើញនៅក្នុងការ៉ុត ស្លឹកបន្លែបៃតង ផ្តាខាត់ណាពណ៌ខៀវ ពោត និងប៉េងប៉ោះជាដើម។

ប្រែសម្រួលដោយ៖ ពិសី

Related Articles