We TV Cambodia

រោគសញ្ញាដែលបង្ហាញថាអ្នកកំពុងតែខ្វះជាតិស្ករ

រោគសញ្ញាដែលបង្ហាញថាអ្នកកំពុងតែខ្វះជាតិស្ករ

វេជ្ជបណ្ឌិត លី ឬទ្ធីគុណ នឹង​បង្ហាញ​ពី​អាការៈ​ជាតិ​ស្ករ​ធ្លាក់​ចុះ ដើម្បី​ឲ្យ​យើង​ដឹង​កាន់តែ​ច្បាស់។ លោក​បាន​ឲ្យ​ដឹង​ថា អាការៈ​ខ្វះ​ជាតិ​ស្ករ គឺជា​រោគសញ្ញា​នៃ​ការ​ធ្លាក់​ជាតិ​ស្ករ​ដល់​កម្រិត​ក្រោម ៧០mg/dl ក្នុង​អំឡុង​ពេល​ពី ២-៤ ម៉ោង ក្រោយ​ញ៉ាំ​អាហាររួច។ នៅ​ពេល​ជាតិ​ស្ករ​ធ្លាក់​ចុះ​រាងកាយ​នឹង​មាន​រោគសញ្ញា​ខុស​ៗ​គ្នា​ជាច្រើន​ទៀត​តាម​មនុស្ស​ម្នាក់​ៗ ដូចជា៖

_ ញ័រ​ទ្រូង
– ញ័រដៃ​ញ័រ​ជើង
– ឃ្លាន​អាហារ​ខ្លាំង

– បែក​ញើស
– ស្រវាំង​ភ្នែក
– ភ័យ


– វង្វេង​វង្វាន់
– បែក​ញើស​ស្អិត​ៗ
– ញាក់​សាច់ដុំ
– ឈឺក្បាល​វិលមុខ


– អស់កម្លាំង​ល្ហិតល្ហៃ
– ត្រជាក់​ចុង​ដៃ​ចុងជើង

ដូច្នេះប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើ សូមឧស្សាហ៏ទទួលទឹកអំពៅ ឬបង្អែមអោយបានច្រើបបន្ទាប់ពីអាហារ ព្រោះថាវាអាចជួយបង្កើនកម្រិតជាតិស្ករអោយកើនបានមួយកម្រិតផងដែរ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles