ការរៀបចំពិធីអាពាហ៏ពិពាហ៏មួយ ដោយមានតែអាចារ្យ ភ្លេងខ្មែរ ហែរជំនួន និងពិធីផ្សេងៗ ក្នុងរយះពេល២ថ្ងៃ ដែលលោកមេបាប្រារព្ធនោះគឺគ្រាន់តែចាទំនៀមទម្លាប់តាមប្រពៃពីតែប៉ុណ្ណោះ។ ប៉ុន្តែមិនទាន់ជាប្ដីប្រពន្ធពេញច្បាប់នៅឡើយ។ ប្ដីប្រពន្ធពេញច្បាប់ លុះត្រាណាតែ គូស្វាមីភរិយា ទាំងពីអ្នកនោះបនាចុះសំបុត្រអាពាហ័ពិពាហ៏ទៅតាមច្បាប់រដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។ ការចុះសំបុត្រអាពាហ៏ពិពាហ៏ដែលហៅថា«អេតាស៊ីវិល»នោះ មានអត្ថប្រយោជន័ដូចជា៖
- ជាប្ដីប្រពន្ធស្របច្បាប់ដោយមិនអាចលែងលះគ្នាតាមតែចិត្តឆេវឆាវមួយពេល
- ទ្រព្យសម្បត្តិរួមក្រោយរៀបការ ត្រវចែកគ្នាស្មើ នៅពេលមានការលែងលះ
- កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នា
- ទទួលមរតកស្របច្បាប់
- ចុះសំបុត្របញ្ជាក់កំណើតកូន
- ធ្វើប្លង់ដី \ ផ្ទះ
- ធ្វើសៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ
- ប្រឆាំងការមានប្ដី ឬប្រពន្ធច្រើន
- ទទួលអាំហារកិច្ច ពេលឪពុកម្ដាយលែងលះគ្នា
- ការគាំទ្រដល់កូន
- គ្មានហិង្សាចំពោះកូន
- ជួយការពារទ្រព្យសម្បត្តិរបស់ប្ដី ឬប្រពន្ធ
អត្ថបទដោយ៖ ពិសី
