We TV Cambodia

រឿង ៣យ៉ាង ដែលអ្នកត្រូវធ្វើក្នុងពេលរៀនសាកលវិទ្យា ជៀសវាងស្ដាយក្រោយ

រឿង ៣យ៉ាង ដែលអ្នកត្រូវធ្វើក្នុងពេលរៀនសាកលវិទ្យា ជៀសវាងស្ដាយក្រោយ

ក្នុងមួយឆ្នាំៗមានសិស្សជាច្រើនបានឡើងមករៀនបន្តនៅទីក្រុងភ្នំពេញ ដើម្បីស្វែងរកអនាគតរៀងៗខ្លួន ដោយអ្នកខ្លះបានបន្តរៀនថ្នាក់បរិញ្ញាបត្រ ចំណែកអ្នកខ្លះទៀត ទៅរៀនជំនាញវិជ្ជាជីវៈជាដើម។

និយាយចំពោះជីវិតក្នុងសាកលវិទ្យាល័យ គឺវាមិនងាយស្រួលដូចដែលអ្នកគិតឡើយ តែក៏មិនពិបាករហូតមិនអាចធ្វើបាននោះដែរ ប៉ុន្តែទោះយ៉ាងណា វាជាពេលវេលា ដែលអ្នកត្រូវកសាងអនាគត ដូច្នេះអ្នកគួរចេះរៀបចំជីវិតក្នុងពេលរៀនសាកលវិទ្យាល័យរបស់អ្នកឲ្យបានល្អ ដើម្បីកុំឲ្យស្ដាយក្រោយនៅថ្ងៃក្រោយ។

ថ្ងៃនេះ We TV Cambodia នឹងប្រាប់រឿងសំខាន់ ៣យ៉ាងដែលអ្នកគួរធ្វើក្នុងពេលរៀនសាកលវិទ្យាល័យ ដើម្បីកុំឲ្យស្ដាយក្រោយ និងទទួលបានអនាគតល្អ បន្ទាប់ពីបញ្ចប់សាកលវិទ្យាល័យ៖

១, សម្រុករៀនឲ្យខ្លាំងនៅឆ្នាំទី១៖ ជីវិតក្នុងសាកលវិទ្យាល័យអ្នកត្រូវចំណាយពេលយ៉ាងតិចបំផុតក៏ ៤ឆ្នាំដែរ ប៉ុន្តែឆ្នាំទី១ ជាឆ្នាំដែលអ្នកត្រូវខិតខំបំផុត ហើយបើអាចអ្នកមិនគួររកការងារធ្វើនៅឆ្នាំនេះទេ ព្រោះវាអាចរំខានដល់ការសិក្សារបស់អ្នក។ បើអ្នកខិតខំឆ្នាំទី១ បានល្អ នោះឆ្នាំទី២ អ្នកនឹងងាចទៅបានដោយរលូន ប៉ុន្តែបើឆ្នាំទី១ អ្នកមិនបានខិតខំរៀនទេនោះ នោះចូលឆ្នាំបន្ទាប់អ្នកនឹងគ្មានកន្លាំងចិត្តក្នុងការរៀនឡើយ។

២, រៀនភាសា៖ ភាសាមានច្រើនណាស់ ប៉ុន្តែភាសាដែលសំខាន់មានតម្រូវការងារខ្ពស់នៅកម្ពុជាមានពីរគឺ អង់គ្លេស និងចិន។ ទោះជាយ៉ាងណា អង់គ្លេសនៅតែសំខាន់សម្រាប់ជីវិតក្នុងសាកលវិទ្យាល័យរបស់អ្នក និងការស្វែងរការងារផ្សេងៗ ហើយបើអ្នកពូកែខាងភាសាច្បាស់ណាស់ថា អ្នកនឹងអាចរកការងារល្អមួយបាន ទោះបីមិនទាន់បញ្ចប់សាកលវិទ្យាល័យក៏ដោយ។

៣, រៀនជំនាញ៖ ក្នុងឆ្នាំទី២ អ្នកគួរឆ្លៀតពេលក្នុងការរៀនជំនាញថ្មីណាមួយ ដែលស៊ីជាមួយជំនាញនៅសាកលវិទ្យាល័យរបស់អ្នក (ឧទាហរណ៍៖ ឌីហ្សាញ, កាត់ត, គ្រប់គ្រងហ្វេសប៊ុកផេកជាដើម) ដោយរៀនជាវគ្គខ្លីត្រឹម ៣ ទៅ ៤ខែគឺគ្រប់គ្រាន់ហើយ។ នៅពេលដែលអ្នកចេះជំនាញមួយ ដែលស៊ីជាមួយជំនាញនៅសាកលវិទ្យាល័យរបស់អ្នក បូករួមនិងអ្នកពូកែភាសាផងនោះ ជឿជាក់ថា អ្នកនឹងអាចរកការងារល្អមួយបាន ទោះបីរៀនមិនទាន់យប់ក៏ដោយ ហើយនៅពេលបញ្ចប់បរិញ្ញាបត្រជីវិតអ្នកនឹងល្អប្រសើរជាងអ្នកផ្សេងទៀត។

អត្ថបទដោយ៖ Nevin

Related Articles