We TV Cambodia

រឿងអស្ចារ្យ ៤យ៉ាង ដែលអ្នកមិនធ្លាប់ដឹងពីប្រទេសប្រ៊ុយណេ

រឿងអស្ចារ្យ ៤យ៉ាង ដែលអ្នកមិនធ្លាប់ដឹងពីប្រទេសប្រ៊ុយណេ

ប្រ៊ុយណេជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ាន មានផ្ទៃដី ៥,៧៦៥គីឡូម៉ែត្រការ៉េ ចែកចេញជា ២ផ្នែក ដោយផ្នែកខាងកើត និងខាងលិច ត្រូវបានខណ្ឌចែកដោយរដ្ឋសារ៉ាវ៉ាក់របស់ប្រទេសម៉ាឡេស៊ី។ ប្រ៊ុយណេមានប្រជាជនសរុប ៤៣៧,៤៧៩នាក់ (ឆ្នាំ២០២០) និងមាន GDP Per Capita ចំនួន ៣១,៩០០ដុល្លារ (ឆ្នាំ២០២០)។ ត្បិតថាផ្ទៃដីតូចមែនពិត ប៉ុន្តែប្រទេសនេះមានរឿងដ៏អស្ចារ្យជាច្រើន ដែលមនុស្សគ្រប់គ្នាមិនបានដឹង តែបន្ទាប់ពីអានអត្ថបទនេះរួច អ្នកនឹងភ្ញាក់ផ្អើលជាក់ជាមិនខាន៖

១, ជាប្រទេសតែមួយគត់នៅអាស៊ាន ដែលកាន់របររាជានិយម៖ ក្នុងតំបន់អាស៊ាន ប្រ៊ុយណេជាប្រទេសតែមួយគត់ ដែលកាន់របររាជានិយមដោយមានព្រះមហាក្សត្រជាអ្នកគ្រប់គ្រងប្រទេស។ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេបច្ចុប្បន្នមានព្រះនាម៖ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ដែលទ្រង់ជាប្រមុខរដ្ឋាភិបាល, ជានាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុ។

២, ព្រះរាជវាំងដែលធំជាងគេក្នុងលោក៖ រាជវាំងរបស់ស្ដេចប្រ៊ុយណេជារាជវាំងដែលធំជាងគេក្នុងលោក ពោលគឺមានផ្ទៃដីចំនួន ២០ម៉ឺនម៉ែត្រការ៉េ និងមានតម្លៃ ៤២២លានដុល្លារអាមេរិក។ រាជវាំងនេះ មានបន្ទប់ទាំងអស់ចំនួន ១,៧៨៨បន្ទប់, បន្ទប់ទឹក ២៥៧បន្ទប់, អាងហែលទឹក៥, និងមានកន្លែងដាក់ឡានបានរហូតដល់ ១១០គ្រឿង។

៣, ស្ដេចប្រ៊ុយណេមានរថយន្តទំនើបៗជាង ៧,០០០គ្រឿង៖ ស្ដេចប្រ៊ុយណេ ជាអ្នកដែលស្រលាញ់រថយន្តម្នាក់ ដោយទ្រង់មានរថយន្តប្រមាណចាង ៧,០០០គ្រឿងឯណោះ ហើយសុទ្ធតែជារថយន្តទំនើបៗ ដែលភាគច្រើនគឺចារថយន្តរបស់អឺរ៉ុបដូចជា៖ BMW, Rolls Royce, Ferrari, Peugeot, និង Lexus ជាដើម។

៤, ការសិក្សាដោយឥតគិតថ្លៃ៖ ការសិក្សារបស់សិស្សទាំងអស់នៅប្រ៊ុយណេ គឺរដ្ឋាភិបាលជាអ្នកចេញ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ឧត្តមសិក្សា។ មិនតែប៉ុណ្ណោះ ពលរដ្ឋប្រ៊ុយណេក៏ទទួលបានប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ, ថ្លៃអាហារថ្ងៃត្រង់, ថ្លៃសៀវភៅរៀនទាំងអស់ និងមានអាហារូបករណ៍ឲ្យទៅសិក្សាបន្តនៅក្រៅប្រទេសផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles