We TV Cambodia

រឿងធំៗ៣ ដែលអភិបាលស្រុកបន្ទាយស្រីអាចធ្វើបាន តែមិនធ្លាប់មានអភិបាលស្រុកណាធ្វើបាន

រឿងធំៗ៣ ដែលអភិបាលស្រុកបន្ទាយស្រីអាចធ្វើបាន តែមិនធ្លាប់មានអភិបាលស្រុកណាធ្វើបាន

បងប្អូនប្រាកដជាបានស្គាល់រួចមកហើយអផិបាលស្រុកបន្ទាយស្រីគឺលោក ឃឹម ហ្វីណង់ ដែលលោកបានឡើងជាអភិបាលស្រុកមួយនេះកាលពីឆ្នាំ២០១៩ ហើយត្រឹមតែជាង ១ឆ្នាំប៉ុណ្ណោះ លោកបានសាងស្នាដៃជាច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ហើយថ្ងៃនេះ WE TV Cambodia នឹងលើកយកស្នាដៃធំៗ៤ របស់អភិបាលស្រុករូបនេះ ដែលមិនធ្លាប់មានអភិបាលស្រុកណាអាចធ្វើបានដូចលោកនៅឡើយទេ៖

១, បង្កើតយុទ្ធនាការផ្ទះមួយអំពូលមួយ៖ លោកឃឹម ហ្វីណង់ បានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតយុទ្ធនាការនេះឡើង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់, សម្រួលការរស់នៅ, កាត់បន្ថយគ្រោះថ្នាក់ដោយសារឆ្កែខាំ, និងជួយបង្កើនសម្រស់ស្រុកបន្ទាយស្រីឲ្យកាន់តែលេចធ្លោថែមទៀត។

២, គម្រោងជួសជុលកង់ចាស់ៗគ្រប់ភូមិតទូទាំងស្រុកបន្ទាយស្រី៖ គម្រោងនេះ គឺអភិបាលស្រុកបន្ទាយស្រី បាននាំយុវជនស្ម័គ្រចិត្តមួយក្រុមជួយជួសជូលកង់ចាស់ៗរបស់ប្រជាពលរដ្ឋនៅតាមភូមិក្នុងស្រុកបន្ទាយស្រី ឲ្យប្រើប្រាស់បានឡើងវិញ ពិសេសគឺក្មេងៗដែលគ្មានកង់សម្រាប់ទៅសាលារៀន ក៏អាចមានកង់គ្រាន់នឹងប្រើការបាន ហើយជិះទៅសាលារៀនបានងាយស្រួលផងដែរ។

៣, គម្រោងភូមិគ្មានផ្លាស្ទិក៖ គម្រោងនេះបង្កើតឡើង ដើម្បីបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់នៃសំរាមនៅតាមភូមិ ជាពិសេសកាកសំណល់ផ្លាស្ទិក ដោយបានជ្រើសរើសឃុំព្រះដាក់ជាឃុំគោលដៅ និងបានប្រគល់ធុងសំរាមសាធារណៈខ្នាតធំចំនួន១៧ ជូនដល់ឃុំនេះសម្រាប់យកទៅដាក់នៅតាមភូមិនីមួយៗ។ មិនតែប៉ុណ្ណោះ រដ្ឋបាលស្រុកក៏បានផ្ដល់ការ៉ុងច្រកសំរាមចំនួន ៣០០ការ៉ុងផងដែរ (សម្រាប់យុទ្ធនាការបរិស្ថានរាល់ខែក្នុងឃុំព្រះដាក់)។

សូមជម្រាបថា ក្រៅពីគម្រោង និងយុទ្ធនាការទាំង៣ ខាងលើនេះ លោកឃឹម ហ្វីណង់ ក៏បានកសាងស្នាដៃជាច្រើនទៀតផងដែរជូនដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីរួចមាន ការធ្វើផ្លូវបេតុងក្នុងភូមិ, ការរៀនចំកសិ-ទេសចរណ៍ក្នុងស្រុក, និងការលើកកម្ពស់ការអប់រំរបស់កុមារក្នុងស្រុកបន្ទាយស្រីទាំងមូលជាងដើម។

អត្ថបទដោយ៖ Nevin

Related Articles