បុរសគ្រប់រូបតែងតែចង់បានរឿងទាំងនេះពីដៃគូរបស់គាត់ ប៉ុន្តែគាត់មិនបានប្រាប់អ្នកដៃគូរបស់គាត់ដោយផ្ទាល់នោះទេ។ តើអ្នកដឹងអំពីរឿងទាំងនោះទេ? តោះមកដឹងពីអាថ៏កំបាំងទាំងនោះ៖
១. ពេលវេលាផ្ទាល់ខ្លួន
បុរសភាគច្រើនចង់បានរឿងនេះពីស្ត្រី។ ពួកគេត្រូវការពេលវេលាផ្ទាល់ខ្លួននៅក្នុងជីវិតរបស់ពួកគេ។ ប្រសិនបើអ្នកមិនផ្តល់ពេលវេលាផ្ទាល់ខ្លួនក្នុងពេលទំនាក់ទំនងទេនោះ គាត់ប្រហែលជាមានអារម្មណ៍ធុញថប់ដង្ហើមជាក់ជាមិនខាន។ ដូច្នេះសូមផ្តល់ឱ្យគាត់នូវពេលវាដែលគាត់ចង់បានខ្លះដើម្បីគាត់យកទៅធ្វើរឿងដែលគាត់ចង់ធ្វើ។
២. ការសរសើរ
គាត់ចង់ទទួលការសរសើរពីអ្នក ប្រសិនបើអ្នកប្រាប់គាត់ថា គាត់មើលទៅពិតជាស្រស់ស្អាត ឬអ្នកសរសើរគាត់ចំពោះអ្វីដែលគាត់ធ្វើគាត់នឹងមានអារម្មណ៍ល្អ។ នេះគឺដូចជារឿងស្មោះត្រង់បំផុតដែលពួកគេរំពឹងពីស្ត្រី។
៣. ទទួលយកអ្វីដែលគាត់មាន
ទទួលយកអ្វីដែលគាត់មាននៅក្នុងជីវិតរបស់គាត់។ នៅពេលអ្នកព្យាយាមផ្លាស់ប្តូរគាត់ វាដូចជាអ្នកមិនបានអោយតម្លៃដល់ស្នេហារបស់គាត់អ៊ីចឹង។ មនុស្សគ្រប់គ្នាមានកំហុសក្នុងជីវិតហើយគ្មាននរណាម្នាក់ល្អឥតខ្ចោះទេ។
៤. ការទុកចិត្តលើគាត់
ការជឿទុកចិត្តគឺសំខាន់ណាស់សម្រាប់ស្នេហារបស់អ្នក ប្រសិនបើអ្នកមានការសង្ស័យ អ្នកគួរតែនិយាយជាមួយគាត់ដោយផ្ទាល់ដើម្បីស្វែងរកការពិត។
៥. ចំណាយពេលវេលាខ្លះចំពោះគាត់
ផ្តល់ពេលវេលាខ្លះឱ្យគាត់ ទោះបីជាអ្នករវល់ក៏ដោយ។ ចំណាយពេលខ្លះដើម្បីនៅជាមួយគាត់ហើយពេលវេលាដែលអ្នកចំណាយជាមួយគាត់ នឹងធ្វើឱ្យគាត់មានអារម្មណ៍ល្អ។ គាត់ប្រហែលជាមិនប្រាប់អ្នកទេ ប៉ុន្តែគាត់ប្រាកដជាចង់បែបនេះពីអ្នក។
អត្ថបទដោយ៖ពិសី
