We TV Cambodia

រឿងចំាបាច់ទំាង ៥ ដើម្បីកសាងទំនុកចិត្ត

រឿងចំាបាច់ទំាង ៥ ដើម្បីកសាងទំនុកចិត្ត

ដោយ៖ពេជ្រ

រូបតំណាង

ទំនុកចិត្តគឺប្រៀបដូចជាថ្នំាពេទ្យ ដែលចាំំព្យាបាលជំងឺភ័យខ្លាច ដែលគ្មានគ្រូពេទ្យណាអាចព្យាបាលក្រៅពីអ្នក ជាខ្លួនអ្នកបានទេ។  ការមានទំនុកចិត្តលើខ្លួនឯងមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ប៉ុន្តែនៅតែមានមនុស្សជាច្រើនដែលមិនទាន់ធ្វើបាន។

ខាងក្រោមនេះជាវិធីដែលអាចជួយអ្នកឱ្យមានទំនុកចិត្តលើខ្លួនឯង៖

១)កំណត់គោលដៅជាជំហានៗ

នៅពេលអ្នកកំណត់គោលដៅធំៗអ្នកត្រូវបំបែកវាទៅជាគោលដៅតូចៗជាមុនសិន។ ការបញ្ចប់គោលដៅតូចនីមួយៗនឹងផ្តល់ឱ្យអ្នកនូវការជំរុញទឹកចិត្តធ្វើឱ្យកាន់តែច្រើនហើយនឹងផ្តល់នូវការពេញចិត្តចំពោះអ្វីដែលអ្នកបានសំរេច។អ្នកត្រូវដឹងថាគោលដៅធំ ៗ មិនអាចធ្វើបានទេក្នុងពេលមួយយប់។ ការកំណត់រឿងតូចតាចជាមុននឹងជួយអ្នកឱ្យខិតកាន់តែជិតឆ្ពោះទៅរកការសម្រេចគោលដៅធំៗ។

២)កុំខ្លាចការបរាជ័យ

សម្រាប់ការកសាងទំនុកចិត្តអ្នកនឹងត្រូវតែក្លាយជាមនុស្សគ្មានការភ័យខ្លាច។ អ្នកត្រូវដកការភ័យខ្លាចដែលជាប់ទាក់ទងនឹងការបរាជ័យរបស់អ្នកនិងធ្វើឱ្យអ្នកខកចិត្តនៅពេលអ្នកត្រូវបានកំណត់ឱ្យធ្វើអ្វីមួយ។ទោះបីជាអ្នកបរាជ័យម្តងក៏ដោយអ្នកនឹងមិនធ្វើខុសដដែលៗនៅលើកក្រោយទៀតទេ ។ ហើយមេរៀនទាំងនេះ អ្នកនឹងចងចាំអស់មួយជីវិត។

៣)ជឿលើគោលដៅរបស់អ្នក

នៅពេលគម្រោងរបស់អ្នកស្ថិតនៅក្នុងដំណាក់កាលដំបូងមនុស្សជាច្រើនអាចនឹងរិះគន់វា។ ការរិះគន់នេះអាចធ្វើឱ្យអ្នកបាត់បង់ក្តីសង្ឃឹមនិងការលើកទឹកចិត្តដែលអាចធ្វើឱ្យអ្នកបោះបង់វាបាន។ តាមពិតទៅ វាគឺជាពេលវេលាដែលអ្នកត្រូវជឿជាក់លើខ្លួនឯងទៅវិញទេ អ្នកគួរជឿលើគោលដៅដែលអ្នកបានកំណត់ហើយប្រាប់ខ្លួនអ្នកថាអ្នកអាចសំរេចវាមិនថាមនុស្សទាំងនោះនិយាយអ្វីក៏ដោយ។ កុំអនុញ្ញាតឱ្យនរណាម្នាក់មកបំផ្លាញមហិច្ឆតានិងគោលដៅរបស់អ្នក។

៤)ត្រូវស្វែងរកភាពរីករាយ

វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងរកភាពសប្បាយរីករាយខ្លះសម្រាប់ខ្លួនឯង។ ព្រោះទំនុកចិត្តរបស់អ្នកនឹងបែកខ្ញែកនៅពេលអ្នកធ្លាក់ទឹកចិត្ត។ វាធ្វើឱ្យអ្នកបាត់បង់ជំនឿលើខ្លួនឯង។ ដូច្នេះត្រូវព្យាយាមធ្វើឱ្យខ្លួនឯងរីករាយដោយធ្វើអ្វីដែលផ្តល់ឱ្យអ្នកនូវការស្ងប់ចិត្ត និងសេចក្ដីសុខ។ អ្នកត្រូវចាំថាអ្វីក៏ដោយដែលនាំមកនូវសន្តិភាពដល់ផ្លូវចិត្ត ដល់គំនិតរបស់អ្នក ចូរថែរក្សាវាទៅ ព្រោះវាជាផ្នែកមួយនៃជីវិតរបស់អ្នកដែលខ្វះមិនបាន។

៥)កុំទទួលស្ដាប់អ្នកដទៃច្រើនពេក

ក្នុងអំឡុងពេលដំណើរឆ្ពោះទៅរកគោលដៅរបស់អ្នកមនុស្សជាច្រើននឹងធ្វើឱ្យអ្នកធ្លាក់ទឹកចិត្តដោយប្រាប់ថាអ្នកមិនអាចសំរេចការងារនោះបានទេ។ វាអាចកើតឡើងក្នុងទម្រង់នៃការច្រណែនពីអ្នកដទៃ។ ដូចនេះ អ្នកមិនត្រូវជឿ ឬស្ដាប់តាមអ្នកដទៃច្រើនពេកទេ ព្រោះវាអាចប៉ះពាល់ការសម្រេចចិត្តរបស់អ្នក។  ប្រសិនបើអ្នកដឹងថាអ្នកមានសមត្ថភាពធ្វើកិច្ចការនោះហើយ សូមបន្តហើយកុំស្តាប់នរណាម្នាក់ដោយងាយៗពេក៕​

Related Articles