We TV Cambodia

រូបភាពជាច្រើនសម្លឹក បង្ហាញពីស្នាដៃកូនខ្មែរ កំពុងតែអង្រួនបេះដូងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មិនឲ្យអូសរំលងបាន

រូបភាពជាច្រើនសម្លឹក បង្ហាញពីស្នាដៃកូនខ្មែរ កំពុងតែអង្រួនបេះដូងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មិនឲ្យអូសរំលងបាន

រូបភាពជា​ច្រើនសន្លឹកកំពុងតែអង្រួនបេះដូង ប្រិយមិត្ដអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដោយស្នាមញញឹមនឹងរំភើបជាខ្លាំងជាមួយនឹងស្នាដៃ ច្នៃប្រឌិតដោយ កូនខ្មែរ មួយរូបស្ថិតនៅក្នុងទឹកដីខេត្ដកំពង់ចាមដែលមាន គណនីហ្វេសប៊ុកថា Peng Chhun។

ម្ចាស់គណនីហ្វេសប៊ុក Peng Chhun បានចំណាយពេលវេលា នៃការសាងសង់តំបន់កម្សាន្ដបម្រើដល់វិស័យទេសចរណ៍ជាមួយ នឹងគំនិតច្នៃប្រឌិតរូបសប្បនិមិត្ដសាងសង់ឡើងដោយប្រើ បង្គីយ៉ាងច្រើន មានចំនូនដល់ទៅ ១៥០០បង្គី ចេញជាដៃឆ្វេង-ស្ដាំ ទ្រស្ពានដែលជាការរចនាបថបែបតំបន់ទេសចរណ៍ដ៏ល្បីមួយកន្លែងស្ថិតនៅក្នុងប្រទេសវៀតណាម ហើយស្នាដៃមួយនេះមានការគាំទ្រទាំងស្រុង ពីប្រិយមិត្ដចូលរួមគាំទ្រ សរសើរ តាមរយៈខមិន និងការស៊ែតៗផងដែរ។

នៅក្នុង Status យ៉ាងខ្លីនៃម្ចាស់ហ្វេសប៊ុក នេះបានលើកឡើងថា៖

ទែនទែនទែន

ស្ពានសាងស្នេហ៏

រូបម្រាមដៃឆ្វេងស្តាំទ្រស្ពាន

រចនាដោយ«បង្គី»ចំនួន1500

ដើម្បីស្នាមញញឹមទេសចរ

បង្កើតស្នាមញញឹមរបស់អ្នកជាមួយយើងខ្ញុំ(អាហារដ្ឋានស្មៅទន្លេ)

ស្នាមញញឹមរបស់អ្នកថ្ងៃនេះគឺជាមោទនភាពនៃវិសយ័ទេសចរណ៏ភូមិខ្ញុំ

សូមស្វាគមន៏ទេសចរណ៏ថតរូបកំសាន្ត មកកាន់ក្រុងកំពង់ចាម

តែកុំភ្លេចណា! ពេលមកអ្នកគួតែយកឆត្រ័មកផង

កុំភ្លេចណា ពុកម៉ែ អុំពូមីង បងប្អូន ជួយលើកទឹកចិត្តនិងគាំទ្រអូនឈុនផង

ប្លង់ថតរូបថ្មីនៅអាហារដ្ឋានស្មៅទន្លេ

បើទោះបីវាជាការច្នៃប្រឌិតចម្លងរចនាបថ ពីប្រទេសជិតខាងក៏ដោយមែន តែលទ្ធផលនៃខិតខំប្រឹងប្រែង ក៏បានស្ដែងចេញនូវ​ ភាពដ៏ស្រស់ស្អាត គួរជាទីគយគន់ នៃតំបន់កម្សាន្ដ អមជាមួយនឹងខ្យល់អាកាសបរិសុទ្ធបក់ផាតចុងស្មៅពណ៌បៃតង កាន់តែជួយបង្កើនសម្រស់មាត់ទន្លេបិត ក្នុងទឹកដីខេត្ដកំពង់ចាមបានថែមមួយកម្រិតថែមទៀត។ ទស្សនារូបភាពខាងក្រោម៖

ដោយ៖ Stince

ប្រភពរូបភាព៖ Peng Chhun

Related Articles