We TV Cambodia

រុស្ស៊ី៖ បុគ្គលិកពេទ្យនឹងទទួលបានវ៉ាក់សាំង COVID-19 មុនគេ ក្នុងរយៈពេលពីរសប្ដាហ៍ទៀត

រុស្ស៊ី៖ បុគ្គលិកពេទ្យនឹងទទួលបានវ៉ាក់សាំង COVID-19 មុនគេ ក្នុងរយៈពេលពីរសប្ដាហ៍ទៀត
វ៉ាក់សាំងដែលផលិតដោយរុស្ស៊ី (ប្រភព៖ Google)

កាលពីថ្ងៃពុធកន្លងទៅនេះ អាជ្ញាធរសុខាភិបាលរុស្ស៊ីបានច្រានចោលការព្រួយបារម្ភរបស់ក្រុមអ្នកជំនាញលោកខាងលិចជុំវិញប្រសិទ្ធិភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ខ្លួន ព្រមទាំងបានបញ្ជាក់ថា ក្រុមបុគ្គលិកពេទ្យរុស្ស៊ីមួយចំនួននឹងទទួលបានការចាក់វ៉ាក់សាំងមុនគេនៅក្នុងរយៈពេល ២សប្ដាហ៍ខាងមុខ។

រុស្ស៊ីសាកល្បងវ៉ាក់សាំងលើមនុស្ស (ប្រភព៖ Google)

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក៏បានប្រកាសពីភាពជោគជ័យនៅក្នុងការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ ដែលលោកផ្ទាល់ចាត់ទុកថា វាជាវ៉ាក់សាំងដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ និងចុះបញ្ជីដំបូងគេបំផុតនៅលើពីភពលោកនោះ។

លោក Vladimir Putin ប្រធានាធិបីតរុស្ស៊ី (ប្រភព៖ Google)

ទោះជាយ៉ាងណា ក្រុអ្នកជំនាញនៃបណ្ដាប្រទេសលោកខាងលិច បានបង្ហាញពីក្ដីព្រួបារម្ភជុំវិញប្រសិទ្ធិភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរុស្ស៊ីនេះ។ ជាការឆ្លើយតប រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី បានថ្លែងថា មិត្តបរទេសរបស់យើងហាក់ដឹងពីគុណសម្បត្តិនៃវ៉ាក់សាំងរបស់រុស្ស៊ី ប៉ុន្តែពួកគេព្យាយាមបង្ហាញគំនិតអវិជ្ជមានមកលើយើង។

 ការពិសោធន៍វ៉ាក់សាំអក្នុងប្រទេសរុស្ស៊ី (ប្រភព៖ Google)

សូមបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅនេះ ប្រទេសរុស្ស៊ីបានប្រកាសកាសពីការជោគជ័យលើការផលិតវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ និងបានបញ្ជាក់ពីការផលិតវ៉ាក់សាំងក្នុងដំណាក់កាលដំបូងក្នុងរយៈពេល ២សប្ដាហ៍ខាងមុន ហើយអ្នកដែលនឹងទទួលបានវ៉ាក់សាំងមុនគេគឺ ក្រុមគ្រូពេទ្យ និងអ្នកដែលងាយរងគ្រោះ។

ប្រភព៖ info.gov

Related Articles