We TV Cambodia

រុស្ស៊ីប្រកាសពីការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ខណៈអ្នកឆ្លងក្នុងប្រទេសមានជិត ៣ម៉ឺនករណីក្នុងមួយថ្ងៃ

រុស្ស៊ីប្រកាសពីការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ខណៈអ្នកឆ្លងក្នុងប្រទេសមានជិត ៣ម៉ឺនករណីក្នុងមួយថ្ងៃ

រយៈពេលប៉ុន្មានខែមកនេះ ប្រទេសរុស្ស៊ីបានប្រកាសជាហូរហែថាវ៉ាក់សាំងប្រភេទ sputnik v របស់ខ្លួនមានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រឆាំងកូវីដ១៩ និងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងប្រទេសរបស់ខ្លួនផងដែរកាលពីពេលថ្មីៗនេះ។

ស្របពេលជាមួយគ្នាដែលរុស្ស៊ីប្រកាសពីការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ប្រទេនេះក៏បានណែនាំដល់ប្រទេសមួយចំនួនឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនផងដែរ ប៉ុន្តែបើក្រឡេកមើលអ្នកឆ្លងក្នុងប្រទេសរុស្ស៊ីវិញមានដល់រាប់ម៉ឺនករណីឯណោះក្នុងមួយថ្ងៃៗ។

យោងតាមទិន្នន័យរបស់គេហទំព័រ worldometers បានឲ្យដឹងថា ត្រឹមតែមួយថ្ងៃ ពោលគឺក្នុងអាទិត្យម្សិលមិញនេះ រុស្ស៊ីមានអ្នកឆ្លងក្នុងស្រុករហូតដល់ ២៩ម៉ឺនករណីឯណោះ ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីអ្នកឆ្លងថ្មីក្នុងប្រទេសនេះកើនឡើងខ្ពស់បែបនេះ ស្របពេលដែលខ្លួនបានបង្ហាញពីប្រសិទ្ធិភាពដ៏ខ្ពស់នៃវ៉ាក់សាំងរបស់ខ្លួនទៅហើយនោះ។

សូមជម្រាបថា គិតមកទល់ពេលនេះ រុស្ស៊ីមានអ្នកឆ្លងកូវីដ១៩ សរុបជាង ២,៤លាននាក់ និងអ្នកស្លាប់មានរហូតដល់ ៤៣,១៤១នាក់ឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles