We TV Cambodia

រុស្ស៊ីនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់អ្នកដែលងាយរងគ្រោះនៅខែវិច្ឆិកាខាងមុខ

រុស្ស៊ីនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់អ្នកដែលងាយរងគ្រោះនៅខែវិច្ឆិកាខាងមុខ
វ៉ាក់សាំង Sputnik V របស់រុស្ស៊ី (ប្រភព៖ rfi)

រុស្ស៊ីនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងទ្រង៉ទ្រាយធំក្នុងប្រទេសរបស់ខ្លួន ដល់ប្រជាជនដែលងាយរងគ្រោះនៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ បន្ទាប់ពីបានប្រកាស និងបញ្ជីជាផ្លូវការនូវវ៉ាក់សាំង Sputnik V ដែលខ្លួនបានអះងាងថាបានទទួលជោគជ័យលើការសាកល្បងលើមនុស្ស។

ការសាកល្បងវ៉ាក់សាំអក្នុងប្រទេសរុស្ស៊ី (ប្រភព៖ info.gov)

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បាននិយាយថា រុស្ស៊ីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងនេះក្នុងទ្រង់ទ្រាយធំដល់ប្រជាជនដែលងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ។

លោករដ្ឋមន្រ្តីរូបនេះបានន្ថែមថា «សម្រាប់ក្រុមប្រជាជនដែលមានហានិភ័យ វ៉ាក់សាំងនឹងត្រូវបានផ្តល់ជូនមុនគេក្នុងបរិមាណតិចតួចនៅដើមខែកញ្ញានេះ ហើយការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំត្រូវបានគ្រោងធ្វើឡើងជាបន្ទាប់នៅក្នុងខែវិច្ឆិកា ឬខែធ្នូ»។

លោក Mikhail Murashko រដ្ឋមន្រ្តីក្រសួងសុខាភិបាលរុស្ស៊ី (ប្រភព៖ news.ru)

លោក Murasko បានបញ្ជាក់ទៀតថា «នៅសប្តាហ៍នេះ ការសាកល្បងព្យាបាលក្រោយការចុះឈ្មោះនឹងត្រូវបានចាប់ផ្តើមដោយក្រុមអ្នកស្ម័គ្រចិត្តសរុបចំនួន ៤ម៉ឺននាក់ត្រូវបានជ្រើសរើស។ ទាំងនេះ គឺជាការសិក្សាដែលគ្រប់គ្រងដោយ placebo ដែលនឹងអនុញ្ញាតឱ្យយើងតាមដានរាល់ភាពស៊ាំគ្នា និងព័ត៌មានលម្អិត។ ជាលទ្ធផល យើងឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាព និងមានសុវត្ថិភាព»។

វ៉ាក់សាំង Sputnik V របស់រុស្ស៊ី (ប្រភព៖ tellusdaily)

សូមជម្រាបថា រុស្ស៊ីបានប្រកាសពីភាពជោគជ័យលើការសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងដំណាក់កាលទី៣ ចុះបញ្ជីជាផ្លូវការនូវវ៉ាក់សាំង Sputnik V ដែលខ្លួនចាត់ទុកថា ជាវ៉ាក់សាំងដំបូងគេដែលអាចប្រឆាំងមេរោគកូវីដ១៩ បាន។ ប៉ុន្តែ ទោះជាយ៉ាងណា គិតមកទល់ពេលនេះ អង្គការសុខភាពពិភពលោកមិនទាន់បានប្រកាសទទួលស្គាល់វ៉ាក់សាំងណាមួយជាផ្លូវការ ដែលអាចប្រើប្រាស់នៅទូទាំងពិភពលោកបាននៅឡើយនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles