We TV Cambodia

រាប់លានគន្លឹះអាចស្វែងរកសុខភាពល្អក្នុងការរស់នៅ

រាប់លានគន្លឹះអាចស្វែងរកសុខភាពល្អក្នុងការរស់នៅ

ការ​ញាំ​ម្ហូប​ត្រូវ​គិត​ពី​កាឡូរី, ហាត់​ប្រាណ​ឱ្យ​បាន​ច្រើន, ញាំ​អាហារ​តិច និង​មាន​ជាច្រើន​ទៀត។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​​មាន​គំនិ​ត​ផ្សេងៗ​គ្នា។ ខាង​ក្រោម​នេះ​ គឺ​ជាទម្លាប់​តូច​ៗ​ទាំង​១៤ ដែល​ជួយ​អ្នក​ឱ្យ​មាន​ទាំង​សុខភាព​ល្អ​និង​មាន​ភាព​ទាក់​ទាញ​៖

១. កាត់បន្ថយការ​ញាំអាហារមាន​កាឡូរីច្រើន

ការ​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​២០ឆ្នាំ​មក​ហើយ​ បាន​បង្ហាញ​ថា fast food និង​ភេសជ្ជៈកំប៉ុង​ផ្សេងៗ​មាន​ជាតិ​ស្ករ​ច្រើន​ដែល​ជាមូលហេតុ​ចម្បង​ធ្វើ​ឱ្យ​មាន​ការ​ឡើង​ទម្ងន់​។

ឃើញស្គមៗអ៊ីចឹង តាមពិត ពេជ្រ សូលីកា ញុំាច្រើនណាស់ – MyTV Plus

២. បង្កើន​ការ​ញាំ​បន្លែ​

ផ្លែឈើ និង​បន្លែ​ គឺ​ជា​ប្រភព​នៃ​ជាតិ​សរសៃ, ទឹក និង​សារធាតុ​សំខាន់​ៗ​ជាច្រើន​ទៀត​។ តាម​ការពិសោធន៍​បាន​បង្ហាញ​ថា ប្រសិន​បើ​អ្នក​ដាក់​បន្ថែម​បន្លែ​ និង​ផ្លែឈើ​នៅ​លើ​ចាន​របស់​អ្នក សុខភាព​របស់​អ្នកក៏​ល្អ​ទៅ​តាម​នោះ​ដែរ។

ពេលវេលាត្រឹមត្រូវសម្រាប់ការញ៉ាំអាហារ! - HEALTHTIME

៣. ងើប​ពីដេក​​ញាំ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​

អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន ជួយ​កាត់​បន្ថយ​កំរិតនៃ​ការ​ឃ្លាន​របស់​អ្នក។ ដូច្នេះ​ហើយ​ពងទា, ទ្រូង​មាន់ និង​ការ៉េម​ យ៉ាអ៊ូ អាច​ជួយអ្នកឱ្យ​មាន​អារម្មណ៍​ថា​ឆ្អែត រហូត​ដល់​អាហារ​ពេល​ថ្ងៃ​ត្រង់​យ៉ាង​មាន​ប្រសិទ្ធិភាព​។

៤. ដើរ​រយៈពេល​ពីរនាទី​ជារៀង​រាល់​មួយ​ម៉ោង​ម្តង​

ប្រសិន​បើ​អ្នក​ត្រូវ​ការ​អង្គុយ​ដើម្បី​ធ្វើ​ការ អ្នក​អាច​កំណត់​ការ​ដើរ​ ១នាទី ទៅ​ ២នាទី រៀង​រាល់​មួយម៉ោង​ម្តង។ វិធី​នេះ​ជួយ​អ្នក​ឱ្យ​មាន​សកម្មភាព​ពេញ​មួយ​ថ្ងៃ​តែ​ម្តង ប៉ុន្តែ​កុំ​ចំណាយ​ពេល​យូរ​ពេក​​ប្រយ័ត្ន​មេ​ហៅ​ផឹក​ទឹក​តែ។​

Walk Briskly for Your Health. About 100 Steps a Minute. - The New York Times

៥. ញាំ​ជាតិ​ស្ករ​ចំនួន​៦​ស្លាប​ព្រាក្នុង​មួយ​ថ្ងៃបាន​ហើយ

ជាតិ​ស្ករ​នៅ​ក្នុង​អាហារ​ច្រើន​ ធ្វើ​អោយអ្នក​ប្រឈម​មុខ​នឹង​ជម្ងឺ​ទឹក​នោម​ផ្អែម​កំរិត​២កាន់​តែ​ច្រើន ហើយ​វា​ក៏​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ឥត​ឈប់​ឈរ​ដែរ​។ គ្រូ​ពេទ្យ​សុខភាព​បាន​ឱ្យ​យោបល់​ពីការ​ញាំ​ជាតិ​ស្ករ​ថា៖ ញាំ​ជាតិ​ស្ករ​៦​ស្លាប​ព្រា​ក្នុង​មួយថ្ងៃ​សម្រាប់​នារី និង​៩​ស្លាប​ព្រា​សម្រាប់​បុរស។ ​

៦. ផឹក​ទឹក​ក្តៅ​អ៊ុន​ៗ

ទឹក​ក្តៅ​អ៊ុន​ៗ​ ជួយ​កាត់​បន្ថយ​កាកសំណល់​នៅ​ក្នុង​រាងកាយ​របស់​យើង​ ដូច្នេះ​ការវិវត្ត​ទៅ​ភាព​ចាស់​ក៏​វិវត្ត​ទៅ​យឺតៗ​។ តែ​ក្តៅ ឬ​ទឹក​ក្តៅ​អ៊ុនៗ (អាច​ផឹក​មុន​ពេល​បាយ​៣០នាទី) ជួយ​ការ​រំលាយ​អាហារ និង​បង្កើន​ការ​ដុត​អាហា​រក្នុង​រាង​កាយ​ ហើយ​​ជួយ​បង្កើន​ចរន្ត​ឈាម​។

 

ប្រែសម្រួល៖ គឹមសួ

Related Articles