រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចផ្លាស់ប្ដូរគម្រោងវិនិយោគព្រលានយន្ដហោះថ្មី លើគម្រោងផ្ទៃដីពី ៤០០ ដល់ ៦០០ ហិចតា ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
យោងទៅតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានចុះកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមលើការផ្លាស់ប្ដូរទីតាំងគម្រោងវិនិយោគព្រលានយន្ដហោះថ្មី ពីចំនុចប្រលានយន្ដហោះចាស់ដែលស្ថិតក្នុងទីរួមខេត្ដកោះកុង(ក្រុងខេមរភូមិន្ទ) ទៅកាន់ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លិតខិតនេះត្រូវបានចុះហត្ថលេខាដោយ លោក ឈិន សុខុន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៩ កន្លងមកនេះ។
គួសបញ្ជក់ផងដែរថា គម្រោងវិនិយោគព្រលានយន្តហោះថ្មី នេះ គឺជាការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនលោកឧកញ៉ាលី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលមានទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណជា៤០លានដុល្លារ ។ ដំបូងឡើយ គម្រោងវិនិយោគនេះ គ្រោងសាងសង់លើដីអតីតព្រលានយន្តចាស់ ស្ថិតនៅក្រុងខេមរភូមិន្ទ ប៉ុន្តែដោយសារមានផលប៉ះពាល់ច្រើននោះ ទើបមានការផ្លាស់ប្តូរទីតាំងថ្មី។
ដោយ៖ អឿ អ៊ុយ