
ដោយៈ ទិន សុខាវុធ
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការឆ្លើយតបទៅនឹងរបាយការណ៍បឋមរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ ក្រោយពីបានធ្វើការសិក្សាលំអិតពីរបាយការណ៍នោះបានចប់សព្វគ្រប់រួចមក។
របាយការណ៍បឋមស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពជា
ត្រូវបានចាប់ផ្តើមធ្វើឡើងដោយក្រុមស៊ើបអង្កេតរបស់សហភាពអឺរ៉ុប កាលពីខែ កុម្ភៈ
ឆ្នាំ ២០១៩ រហូតមកដល់ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ។ ជាលទ្ធផល បើសិនជាសហភាពអឺរ៉ុបយល់ឃើញថា
មានការរំលោភសិទ្ធិមនុស្សនៅកម្ពុជា សហភាពអឺរ៉ុបនឹងដកហូតយកទៅវិញនូវភាពអនុគ្រោះពន្ធ
EBA ពីកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ លោកជំទាវ Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប
បានសរសេរលើបណ្តាញសង្គម Twitter របស់លោកស្រី
កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ថា
សហភាពអឺរ៉ុបបានបញ្ចប់របាយការណ៍ស៊ើបអង្កេតស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទាក់ទងទៅនឹងការផ្តល់ភាពអនុគ្រោះពន្ធ
EBA សំរាប់កម្ពុជា
បានចប់សព្វគ្រប់អស់ហើយ។
ជាលទ្ធផល
កម្ពុជានៅមានពេលមួយខែទៀត ក្នុងការកែលំអរស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា
ដើម្បីអាចបន្តទទួលបាននូវភាពអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបដែលនឹងសំរេចថាបន្តផ្តល់ភាពអនុគ្រោះពន្ធ EBA នេះអោយកម្ពុជាឬអត់ នៅខែកម្ភះ
ឆ្នាំ ២០២០ ខាងមុខនេះ។
«
We have completed our report on the temporary suspension of trade preferences
to Cambodia. We are very concerned about the human rights situation there. The
Cambodians now have one month to respond and we will make our final decision in
Feb next year, » នេះជាសំណេររបស់លោកជំទាវ
Cecilia
Malmstrom នៅលើបណ្តាញសង្គម
Twitter របស់លោកស្រី។
ប្រព័ន្ធអនុគ្រោះពន្ធ EBA បាននិងកំពុងអនុញ្ញាតអោយកម្ពុជា ដែលជាប្រទេសអភិវឌ្ឍន៍តិចតួចមួយ (least developed country) ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចមួយចំនួនទៀត អាចនាំទំនិញចេញទៅលក់ក្នុងទីផ្សាររបស់សហភាពអឺរ៉ុប ដោយមិនបាច់បង់ពន្ធសំរាប់ទំនិញប្រមាណជា ៩៥% និងក្នុងបរិមាណគ្មានចំនួនកំណត់។ ក៏ប៉ុន្តែ ភាពអនុគ្រោះពន្ធនេះ នឹងត្រូវដកហូតយកទៅវិញពីប្រទេសដែលនៅទីនោះ សហភាពអឺរ៉ុបយល់ឃើញថាមានការរំលោភសិទ្ធិមនុស្ស។
យោងតាមសហភាពអឺរ៉ុប
កម្ពុជាជាប្រទេសទី ២ ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ ពីភាពអនុគ្រោះពន្ធ EBA នេះ។
ពោលគឺទំនិញកម្ពុជាដែលបាននាំចេញទៅលក់នៅលើទីផ្សាររបស់សហភាពអឺរុប
មានចំនួនសរុបច្រើនជាង ១៨% នៃទំនិញនាំចូលទីផ្សារសហភាពអឺរ៉ុប
នៅក្នុងឆ្នាំ ២០១៨ ។
« Cambodia is the second-largest beneficiary of EBA trade preferences, accounting for over 18% of all imports coming into the EU market under the EBA scheme in 2018. EU imports from Cambodia totalled €5.3 billion in 2018, 95% of which entered the EU duty-free taking advantage of EBA preferences. Clothing and textiles account for around three quarters of EU imports from Cambodia (€4 billion), » នេះជាសំណេរនៅលើគេហទំព័ររបស់ EU ៕
