រាជរដ្ឋាភិបាល៖ ប្រមុខរាជរដ្ឋាភិបាលនិងលើកលែងការបង់ពន្ធពី៦ខែទៅ១ ឆ្នាំចំពោះរោងចក្រសហគ្រាសណាដែលរងគ្រោះពីជំងឺCovid-19។
សម្តេចតេជោហ៊ុនសែនកាលពីថ្ងៃទី២៤ខែ កុម្ភះ ឆ្នាំ២០២០ បានដាក់វិធានការនៃការលើកលែងបង់ពន្ធ( Tax Holida) ដល់ រោងចក្រសហគ្រាស ធំតូច ដែលកំពុងរងគ្រោះដោយសារគ្មានការនាំចូលនូវវត្ថុធាតុដើម និងរងផលប៉ះពាល់ពី ជំងឺ កូរ៉ូណា វីរុស( កូវីដ ១៩)ថ្មី។
បន្ទាប់ពីមើលឃើញនូវបញ្ហាខាងលើ ប្រមុខរាជរដ្ឋាភិបាលបានលើកលែងពន្ធដល់ រោងចក្រសហគ្រាសដែលរងគ្រោះពីផលប៉ះពាល់ ជុំវិញជំងឺ កូរ៉ូណា និង EBA។
សម្តេចតេជោហ៊ុនសែនបានលើកឡើងថា ការចាត់វិធានការជំរុញ និងលើកកម្ពស់វិស័យសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា និងធ្វើអោយ សហគ្រាសធុនតូច និងមធ្យម នៅមានសក្តានុពល ខ្លាំងណាស់ពិសេសខាងកសិកម្ម។
សម្តេចបានបន្តថា៖« រាជរដ្ឋាភិបាលមិនឪបដៃនៅស្ងៀមមើលសហគ្រាស និងក្រុមហ៊ុនទទួលរងនូវផលប៉ះពាល់ ក្មួយៗចាកម្មករ និយោជិត មួយចំនួនបាត់បង់ការងារ។ ដោយមើលឃើញបញ្ហានេះហើយទើបរាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ចេញនូវវិធានអន្តរាគមន៍ជាបន្ទាន់»។
ទន្ទឹមនិងការលើកលែងពន្ធចំពោះរោងចក្រសហគ្រាស គឺ កម្មករ កម្មការីនីកាត់ដេររោងចក្រ និងទទួលបានប្រាក់ខែ៦០ភាគរយ លើប្រាក់ខែគោល ១៩០ដុល្លារ ខណះ ប្រាក់ខែ៤០ភាគរយ ជាបន្ទុករបស់ថៅកែ រោងចក្រ និងប្រាក់២០ភាគរយទៀតទទួលបានពីរាជរដ្ឋាភិបាល។
សម្តេចហ៊ុនសែនបានថ្លែងថា៖« ក្នុងករណីនេះ ដើម្បីទទួលបានប្រាក់ខែនេះកម្មករ កម្មការីនី ត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។»
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងធ្វើការពិនិត្យផ្តល់ជូន ការលើកលែងពន្ធ អាចពី៦ខែទៅ១ឆ្នាំ សម្រាប់រោងចក្រ ដែលទទួលរងផលប៉ះពាល់ ធ្ងន់ធ្ងរ ទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃការប៉ះពាល់ជាក់ស្តែងលើរោងចក្រនីមួយៗ ដែលបណ្តាលមកពីការខ្វះខាតនៃវត្ថុធាតុដើមផលិត និងការព្យូរEBA៕
