ដោយៈ ទិន សុខាវុធ
រាជរដ្ឋាភិបាលគ្រោងចំណាយ $100 លានដុល្លារ បង្កើតធនាគាររដ្ឋមួយមានឈ្មោះថា SME Bank ក្នុងគោលបំណងជួយលើកស្ទួយវិស័យឯកជន ដោយការផ្តល់នូវហិរញ្ញប្បទានផ្សេងៗដល់ក្រុមហ៊ុនឯកជន នេះបើយោងតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត កាលពីថ្ងៃពុធសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបានថ្លែងថា លោកបានចុះហត្ថលេខាយល់ព្រមរួចទៅហើយ អោយរាជរដ្ឋាភិបាលប្រើប្រាស់ថវិកាជាតិចំនួនប្រមាណ $100 លានដុល្លារដើម្បីបង្កើតធានាគាររដ្ឋ SME Bank នេះ។
ទាក់ទងនឹងរឿងនេះ រយពេលកន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសថា ក្រសួងបានរៀបចំបង្កើតអោយមានធនាគាររដ្ឋនេះ ដែលនឹងត្រូវលេចរូបរាងឡើងនៅលើបណ្តាញ Internet នៅដំណាច់ឆ្នាំ ២០១៩ នេះ។
ក្រសួងបានអោយដឹងទៀតថា គោលបំណងសំខាន់នៃការបង្កើតធនាគារនេះ គឺផ្តល់ហិរញ្ញប្បទានអោយដល់សហគ្រាសធុនតូចនិងមធ្យម (SME) ទាំងឡាយ អាចមានសមត្ថភាពពង្រីមុខរបររបស់ពួកគេ អោយកាន់តែធំឡើងថែមទៀត៕