We TV Cambodia

រាជធានីភ្នំពេញទទួលបានការវិនិយោគប្រមាណ ១,៣ពាន់លានដុល្លារក្នុងរយៈពេល ៥ខែដំបូង

រាជធានីភ្នំពេញទទួលបានការវិនិយោគប្រមាណ ១,៣ពាន់លានដុល្លារក្នុងរយៈពេល ៥ខែដំបូង
អគារជាច្រើនកំពុងរីកដុះដាលក្នុងរាជធានីភ្នំពេញ (ប្រភព៖ Google)

យោងតាមប្រសាសន៍របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញក្នុងសន្និ​សីទសារព៌តមានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ មិថុនានេះបានឲ្យដឹងថា គិតត្រឹម ៥ខែដំបូងក្នុងឆ្នាំ២០២០ រាជធានីភ្នំពេញទទួលបានការវិនិយោគប្រមាណ ១,៣៧៥លានដុល្លារអាមេរិក។

អគារជាច្រើនកំពុងរីកដុះដាលក្នុងរាជធានីភ្នំពេញ (ប្រភព៖ Google)

ឯកឧត្តមបានលើកឡើងថា ទោះបីស្ថិតក្នុងកំលុងពេល COVID-19 ក៏ដោយក៏ការវិនិយោគក្នុងវិស័យសំណង់ក្នុងរាជធានីភ្នំពេញនៅតែមានចំនួនច្រើនដដែល ដោយមានការវិនិយោគលើបុរី និងលំនៅដ្ឋានចំនួន ២៤៤គម្រោង និងអគារកម្ពស់ចាប់ពី ៥ជាន់ឡើងទៅមានចំនួន ១,២៤២អគារ។

អគារជាច្រើនកំពុងរីកដុះដាលក្នុងរាជធានីភ្នំពេញ (ប្រភព៖ Google)

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ដែរថា ភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយការអភិវឌ្ឍរបស់រាជធានីភ្នំពេញលឿនហួសពីការស្មានរបស់សេដ្ឋវិទូ និងកំពុងតែបន្តអភិវឌ្ឍឆ្ពោះទៅមុខទៀតលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

អគារជាច្រើនកំពុងរីកដុះដាលក្នុងរាជធានីភ្នំពេញ (ប្រភព៖ Google)

ឯកឧត្តមក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នរាជធានីភ្នំពេញមានផ្ទៃក្រឡាប្រមាណ ៧០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ៣លាននាក់កំពុងរស់នៅ។ មិនតែប៉ុណ្ណោះ រាជធានីភ្នំពេញកំពុងអភិវឌ្ឍទៅរកការរស់នៅបែបទំនើប ដែលមានទាំងការសាងសង់អគារថ្មី និងការប្រែប្រួលនូវកម្រិតជីវភាពរបស់ប្រជាជនផងដែរ។

អគារជាច្រើនកំពុងរីកដុះដាលក្នុងរាជធានីភ្នំពេញ (ប្រភព៖ Google)
អគារជាច្រើនកំពុងរីកដុះដាលក្នុងរាជធានីភ្នំពេញ (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles