We TV Cambodia

រលាកអណ្ដាត ដោយចៃដន្យមែនទេ? មោះមកសាកល្បងតិកនិចទាំងនេះ

រលាកអណ្ដាត ដោយចៃដន្យមែនទេ? មោះមកសាកល្បងតិកនិចទាំងនេះ

យើងជឿជាក់ថាលោកអ្នកប្រាកដជាធ្លាប់ ទទួលទានកាហ្វេ ឬអាហារណាមួយ ដែលក្តៅហួសពីការស្មាន រហូតបណ្តាលឲ្យមាត់ និងអណ្តាតរបស់អ្នករលាក។ អាការៈនេះ មិនកើតឡើងរហូតនោះទេ ប៉ុន្តែប្រសិនបើអ្នកចង់បំបាត់ការឈឺចាប់ និងពន្លឿនឲ្យឆាប់ជាសះស្បើយ អ្នកអាចអនុវត្តវិធីមួយចំនួន ដូចខាងក្រោមនេះ ៖

១. ទឹកត្រជាក់

អ្នកគ្រាន់តែទទួលទានទឹកត្រជាក់មួយកែវ ដើម្បីបញ្ចុះសីតុណ្ហភាពរលាក លើផ្ទៃអណ្តាត និងធ្វើឲ្យមាត់មានជាតិទឹកគ្រប់គ្រាន់ (ដើម្បីមានលំហូរទឹកមាត់គ្រប់គ្រាន់ ការពារបាក់តេរី កុំឲ្យជ្រៀតចូល បរិវេណរលាកបន្ថែមទៀត)។ ជាពិសេស តមអាហារ និងភេសជ្ជៈក្តៅសិន រហូតទាល់តែជាសះស្បើយ។

២. ទទួលទានអាហារទន់ និងត្រជាក់

អ្នកគួរស្វែងរកអាហារបែប ទន់ និងត្រជាក់ មកទទួលទានលេងៗ បន្ថែមក៏បាន។ អាហារដែលងាយនឹងបរិភោគ រួមមានដូចជា ដំណាប់ផ្លែឈើ ឬយ៉ាអួ ពីព្រោះអាហារទាំងនេះ អាចជួយបន្ធូរបន្ថយ បរិវេណរលាកលើអណ្តាតបាន។ ជាពិសេស នៅពេលទទួលទានរួច កុំភ្លេចទទួលទានទឹកថែមមួយកែវផង ពីព្រោះ កាកសំណល់ជាប់នឹងអណ្តាត អាចធ្វើឲ្យរលាកកាន់តែខ្លាំង។

៣. ដកដង្ហើមតាមមាត់

ក្នុងករណីរលាក និងឈឹខ្លាំង អ្នកគួរលាអណ្តាតចេញមកក្រៅ រួចធ្វើការដកដង្ហើមតាមមាត់វិញ ទើបជាការប្រសើរ។ នៅខណៈពេលដែលអ្នកដក ដង្ហើមតាមមាត់ ខ្យល់ត្រជាក់ នឹងមានលំហូរចូលមកក្នុងមាត់ ប៉ះនឹងផ្ទៃអណ្តាត ដែលអាចជួយសម្រាល ការឈឺចាប់របស់អ្នកបាន។ អ្នកអាចបន្ត ដកដង្ហើមតាមមាត់មួយសន្ទុះ រហូតមានអារម្មណ៍ថា ធូរស្រាល សឹម

៤. ទឹកអំបិល

អ្នកគ្រាន់តែលាយអំបិល ១ ភាគ ៨ នៃស្លាបព្រាបាយ ជាមួយនឹងទឹកក្តៅឧណ្ណៗ ប្រមាណជា ២៤០ មីលីលីត្រ រួចយកវាមកខ្ពុរ ក្នុងមាត់មួយសន្ទុះ សឹមខ្ជាក់ចេញ។ នេះក៏ដោយសារតែ អំបិលគឺជាថ្នាំសម្លាប់មេរោគបែបធម្មជាតិ ដែលអាចបន្ធូរបន្ថយការឈឺចាប់ ហើម និងរលាកបាន។ ៥. ទឹកឃ្មុំ

ទឹកឃ្មុំ ក៏ជាឱសថធម្មជាតិ ដែលអាចជួយការពារបាក់តេរី រួមទាំងបំបាត់អាការៈរលាក ហើម និងឈឹចាប់ បានយ៉ាងមានប្រសិទ្ធភាព ជាពិសេស គឺវាមានសមត្ថភាពព្យាបាលរបួស បានយ៉ាងឆាប់រហ័ស។ អ្នកគ្រាន់តែ លាបទឹកឃ្មុំ នៅត្រង់បរិវេណ អណ្តាតដែលរលាក រួចទុកចោលឲ្យកាន់តែយូរ គឺកាន់តែល្អ។

៦. វីតាមីន E

ធម្មជាតិរបស់វីតាមីន E គឺជួយ សម្រួលការឈឺចាប់ ជាពិសេស វាជួយពន្លឿនឲ្យឆាប់ជាសះស្បើយ ដោយធ្វើឲ្យជាលិកាអណ្តាត លូតលាស់ឡើងវិញ។ អ្នកគ្រាន់តែយកថ្នាំគ្រាប់វីតាមីន E មកកាត់ជាពីរ រួចយកទឹករបស់វាទៅលាប ឬបន្តក់ លើបរិវេណរលាក លើផ្ទៃអណ្តាតរបស់អ្នក។

ប្រែសម្រួលដោយ៖ ​ពិសី

Related Articles