We TV Cambodia

រយៈពេល ៩ខែ កម្ពុជានាំចេញកៅស៊ូបានជាង ២០ម៉ឺនតោនស្មើនឹងជាង ២០០លានដុល្លារ

រយៈពេល ៩ខែ កម្ពុជានាំចេញកៅស៊ូបានជាង ២០ម៉ឺនតោនស្មើនឹងជាង ២០០លានដុល្លារ

ត្រឹមរយៈពេល ៩ខែក្នុងឆ្នាំ២០២០ កម្ពុជានាំចេញកៅស៊ូបានជាង ២០ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ២៧០លានដុល្លារ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែនេះ កម្ពុជានាំចេញកៅស៊ូបាន ២០៩,៨១៩តោន ដែលមានការកើនឡើង ២១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ជាមួយគ្នានេះ តម្លៃជ័រកៅស៊ូជាមធ្យមមានតម្លៃ ១,២៩២ដុល្លារក្នុងមួយតោន។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតកៅស៊ូចំនួន ៤០២,៣១៣ហិកតា ក្នុងនោះផ្ទៃដីជៀជ័រមានចំនួន ២៩០,០០៧ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែរទាំមានចំនួន ១១២,៣០៦ហិកតា ស្មើនឹង២៨%។ ក្នុងឆ្នាំ២០១៩ កម្ពុជានាំចេញជ័រកៅស៊ូបានជិត ៣០ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជិត ៤០០លានដុល្លារ។

អត្ថបទដោយ៖ Nevin

Related Articles