We TV Cambodia

រយៈពេល ៧ខែ កម្ពុជានាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិបានជាង ២លានតោន

រយៈពេល ៧ខែ កម្ពុជានាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិបានជាង ២លានតោន
ផលិតផលកសិកម្មកម្ពុជាសម្រាប់នាំចេញ (ប្រភព៖ ក្រសួងពាណិជ្ជកម្)

ក្នុងរយៈពេល ៧ខែក្នុងឆ្នាំ២០២០នេះ កម្ពុជា​បាននាំចេញ​ផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង ២លានតោន។ នេះបើយោងតាមការអះអាងរបស់មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម។

ផលិតផលកសិកម្មកម្ពុជា (ប្រភព៖ ក្រសួងកសិកម្ម)

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​កសិកម្ម​មានប្រសាសន៍​ថា កម្ពុជាបាននាំចេញអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេកស្រស់ ផ្លែស្វាយ ដូងប្រេង និងម្ទេស​ស្រស់ មានចំនួន ២,០៦៨,៩៨៧តោន ដែលមានការកើនឡើង៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលិតផលកសិកម្មចំនួន ៤មុខដែលកម្ពុជានឹងនាំចេញទៅកូរ៉េ (ប្រភព៖ Google)

ឯកឧត្តមបានបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្មជាង ២លានតោននេះ គឺនាំចេញទៅប្រទេស ចិន ថៃ វៀតណាម ឥណ្ឌា អឺរ៉ុប ជប៉ុន រុស្ស៊ី និងប្រទេសអូស្ត្រាលីជាដើម។ ក្នុងនោះ ការនាំចេញទៅសហគមន៍អឺរ៉ុបមានកំណើ ៣៧,៧០%, ទៅប្រទេសចិន​មានកំណើ ២៥,៩១% ដោយឡែកទៅបណ្ដាប្រទេសអាស៊ានកើន ៤៤% និងប្រទេសដ៏​ទៃទៀតមាន​ការកើនឡើង​ខ្ពស់រហូតដល់ ៧២,៤០% ឯណោះ។

ទឹកមាត់ត្រចៀកកាំ (ប្រភព៖ ក្រសួងកសិកម្ម)

សូមជម្រាបផងដែរថា ប៉ុន្មានខែក្នុងឆ្នាំ២០២០នេះ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាមានការកើនឡើងច្រើន ទោះបីពិភពលោក រួមទាំងកម្ពុជាផងនោះ កំពុងតែទទួលរងនូវវិបត្តិកូវីដ១៩ ក៏ដោយ។

អត្ថបទដោយ៖ Nevin

Related Articles