ត្រឹមរយៈពេល ៥ខែប៉ុណ្ណោះក្នុងឆ្នាំ២០២០នេះ កម្ពុជានាំចេញកង់ទៅក្រៅប្រទេសបានប្រមាណ ៨៧ម៉ឺនគ្រឿង ដែលមានការកើនឡើង ២០% ប្រើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករបានបង្ហាញថា ចំណូលនៃការនាំចេញក្នុងរយៈបេល ៥ខែនេះមានចំនួនប្រមាណ ១៩៧លានដុល្លារ ដែលមានការកើនឡើង២៦% បើប្រៀបទៅនឹងប្រាក់ចំណូលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ការកើនឡើងនៃការនាំចេញកង់នេះដែរ កំពុងតែទាក់ទាញក្រុមហ៊ុនតម្លើងកង់ម៉ាកល្បីៗលើពិភពលោក និងរោងចក្រគ្រឿងបង្គំទោចក្រយានជាច្រើននៅលើពិភពលោកមកវិនិយោគលើវិស័យទោចក្រយានយនកាន់តែច្រើននៅកម្ពុជា។
ទីផ្សារធំបំផុតក្នុងការនាំចេញកង់របស់កម្ពុជាគឺអឺរ៉ុប ដែលមានចំនួន ៤៩,៥៣៤គ្រឿងស្មើនឹង ១១៩លានដុល្លារ បន្ទាប់គឺអាមេរិកមានចំនួន ២២៣ ៩១២គ្រឿងស្មើនឹង ៤៤លានដុល្លារ, អង់គ្លេស ១២៥ ៦០២គ្រឿងស្មើនឹង ២៥លានដុល្លារ, ជប៉ុន ៣៣៨គ្រឿងស្មើនឹង ៩ម៉ឺនដុល្លារ និងីផ្សារផ្សេងៗទៀតមានចំនួន ៣១ ៤១៩គ្រឿងស្មើនឹង ៨លានដុល្លារ។
សូមជម្រាបផងដែរថា ចំណូលសរុបនៃការនាំចេញកង់កាលពីឆ្នាំ២០១៩ មានចំនួន ៤១៨លានដុល្លារ ដែលមានការកើនឡើងប្រមាណ ៨៧លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានត្រឹមតែ ៣៣១លានដុល្លារប៉ុណ្ណោះ។
អត្ថបទដោយ៖ Nevin