We TV Cambodia

រយៈពេល ៤ខែ នៃដើមឆ្នាំ២០២០ ខេត្តកំពត ផលិតអំបិលជាង២មុឺនតោន

រយៈពេល ៤ខែ នៃដើមឆ្នាំ២០២០ ខេត្តកំពត ផលិតអំបិលជាង២មុឺនតោន

ដោយ៖ពេជ្រ

កំពត៖ រយៈពេល ៤ខែ នៃដើមឆ្នាំ២០២០ ខេត្តកំពត ផលិតអំបិលជាង២មុឺនតោន ដោយដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅបន្ដដំណើរការដូចធម្មតា មិនមានអ្វីជាការរាំងស្ទះនោះឡើយ បើទោះបីកន្លងទៅ មានជួបការលំបាកបន្ដិចមែនដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ និងដើមទុនសម្រាប់ធ្វើអាជីវកម្ម។ នេះបើតាមលោក ភូ លិ អភិបាលរងខេត្តកំពត នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។​

លោក ភូ លិ បានឲ្យដឹងថា ជាមោទនភាពរបស់ខេត្តកំពត ដែលជាកន្លែងផលិតអំបិល ហើយបានចែកចាយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលជាអំបិលមានគុណភាពល្អ។

លោក មានប្រសាសន៍ថា៖ «កន្លងមកពេលដែលសហគមន៍អំបិលកើតឡើង សហគមន៍អំបិលក៏មានការព្រួយបារម្ភថា ពេលដែលផលិតបានទៅច្រើន យើងពិបាករកទីផ្សារ ប៉ុន្ដែកន្លងទៅមកដោយសារតែបម្រែបម្រួលអាកាសធាតុផង, វិបត្តិផលទុនផង ធ្វើឲ្យអ្នកផលិតអំបិលមានការលំបាកបន្ដិច តួយ៉ាង ខេត្តកំពតជាកន្លែងផលិតអំបិល ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាបានទទួលផលិតផលនេះ ពីខេត្តកំពតចែកទូទាំងប្រទេស។ »។

បន្ថែមពីនេះ លោកអភិបាលរងខេត្តកំពត បានបញ្ជាក់ថា បច្ចុប្បន្នថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយគណៈអភិបាលខេត្តកំពត កំពុងខិតខំធ្វើយ៉ាងរឹតត្បិតអំបិល ដែលមានសារធាតុគីមី នាំចូលមកពីប្រទេសជិតខាងយកមកចែកចាយក្នុងប្រទេសកម្ពុជា។ ចំណុចនេះ ថ្នាក់ដឹកនាំបាននិងកំពុងជំរុញមន្ដ្រី ត្រូវតែអនុវត្តកិច្ចការងារនេះឲ្យបានល្អ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *