We TV Cambodia

រយៈពេល ២ ទៅ ៣សប្ដាហ៍ទៀត WHO នឹងសម្រេចថាឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនមួយណា

រយៈពេល ២ ទៅ ៣សប្ដាហ៍ទៀត WHO នឹងសម្រេចថាឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនមួយណា

យោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA បានឲ្យដឹងថា ក្នុងរយៈពេល ២ ទៅ ៣សប្ដាហ៍ទៀតអង្គការសុខភាពពិភបលោកអាចនឹងសម្រេចថាត្រូវអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុនមួយណាក្នុងចំណោមវ៉ាក់សាំងរបស់ក្រុមហ៊ុនចំនួន៣ គឺ Pfizer-BioNTech, Moderna និង AstraZeneca ។

លោកស្រី Soumya Swaminathan មន្ត្រីជាន់ខ្ពស់ WHO បានបញ្ជាក់ថា យើងមិនទាន់អាចប្រាប់ថាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ ឬយ៉ាងណានោះទេ ប៉ុន្តែវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង AstraZeneca ក៏អាចនឹងត្រូវជ្រើសរើសផងដែរក្នុងរយៈពេល ២ ទៅ ៣សប្ដាហ៍ទៀត។

សូមជម្រាបថា បច្ចុប្បន្នមានវ៉ាក់សាំអប្រមាណ ១០ក្រុមហ៊ុនហើយ ដែលបានដាក់ពាក្យមកកាន់អង្គការសុខភាពពិភពលោក ប៉ុន្តែកន្លងប្រទេសមួយចំនួនដូចជា អង់គ្លេស កាណាដា និងអាមេរិកជាដើម បានអនុម័តក្នុងការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech រួចទៅហើយ។

អត្ថបទដោយ៖ Nevin

Related Articles