We TV Cambodia

រយៈពេល៦ខែ ដើមឆ្នាំ២០២០ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាកើនឡើង១៣%

រយៈពេល៦ខែ ដើមឆ្នាំ២០២០ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាកើនឡើង១៣%
រូបភាពឯកសារ

ស្ថិតក្នុងរយៈ៦ខែកន្លងមកនាដើមឆ្នាំ២០២០ ហើយក៏ជាស្ថានភាពវិបត្តិកូវីដ ១៩ ផងដែរនោះ កម្ពុជាទទួលបានការវិនិយោគលើវិស័យសំណង់ កើនឡើងដល់ជិត ៤ ពាន់លានដុល្លារអាមេរិក ច្រើនជាងឆ្នាំ២០១៩ រហូតដល់ទៅ ១៣% បើធៀបក្នុងរយៈពេលដូចគ្នា។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ កក្កដា ២០២០នេះកន្លងទៅ។

រូបភាពឯកសារ

គិតត្រឹមរយៈពេល ៦ខែក្នុងឆ្នាំ ២០២០ សំណង់នៅទូទាំងប្រទេស ត្រូវបានអនុញ្ញាតឲ្យសាងសង់មានចំនួន ២ ៥២២ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ៨,៦ លានម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណជាង ៣,៨ ពាន់លានដុល្លារអាមេរិក។ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ គឺមានចំនួនតែ​២០៤៧ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ជាង៣៧លានម៉ែត្រការ៉េ មានទុនវិនិយោគជិត ៣,៤ ពាន់លានដុល្លារអាមេរិក គឺមានការកើនឡើង​១៣,២៦%។ សរុបមកក្នុងគម្រោងទាំងអស់ សំណង់លំនៅដ្ឋានសរុបមានចំនួន ២០៩៧ គម្រោង មានផ្ទៃក្រឡាសរុប ចំនួនជាង ៤,៥ លានម៉ែត្រការ៉េ និងទុន​វិនិ​យោគ​សរុបប្រមាណជិត ១,៨ពាន់​លាន​ដុល្លារអាមេរិក។ ចំណែកសំណង់បុរីលំនៅដ្ឋាន និងជា លក្ខណៈបុរី លំនៅដ្ឋាន នៅទូទាំងប្រទេស គឺមាន ៣៦គម្រោង ស្មើនឹង​ចំនួនផ្ទះ ៦.៥៦២ ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុបជាង ១,៨ លានម៉ែត្រការ៉េ និងមានតម្លៃវិនិយោគប្រមាណជិត ៦៥០ លានដុល្លារអាមេរិក។

រូបភាពឯកសារ

ដោយ៖ Stince

Related Articles