We TV Cambodia

រយៈពេល៤ថ្ងៃ ភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់

រយៈពេល៤ថ្ងៃ ភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

(ភ្នំពេញ)៖ ក្នុងរយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែការចំណាយការថមថយជាងមុន, នេះបើតាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកនោះ មានភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥,៥៦៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩,១៣០ នាក់

ចំពោះខេត្តដែលជាគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តសៀមរាប៖ ១៦៧,២២៥ នាក់

* ខេត្តកំពត៖ ៧៣,៥៩២ នាក់

* ខេត្តព្រះសីហនុ៖ ៥៤,៤០០ នាក់

* ខេត្តកណ្តាល៖ ៥១,៨៦២ នាក់

* ខេត្តកំពង់ស្ពឺ៖ ៤៣,២៤៤ នាក់

* ខេត្តកែប៖ ៣៨,៥៥៨ នាក់

* ខេត្តកោះកុង៖ ២៨,២៧៥ នាក់

* ខេត្តមណ្ឌលគិរី៖ ២២,០២៣ នាក់។

ទន្ទឹមនឹងនោះ បញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ទោះបីនៅមានបញ្ហាខ្លះត្រូវបន្តដោះស្រាយ៕

 

 

Related Articles