We TV Cambodia

រមណីយដ្ឋាន៩កន្លែងក្នុងខេត្ដរតគិរី នឹងត្រូវដាក់បញ្ចូលជាតំបន់អេកូទេសចរណ៍ប្រចាំខេត្ដ

រមណីយដ្ឋាន៩កន្លែងក្នុងខេត្ដរតគិរី នឹងត្រូវដាក់បញ្ចូលជាតំបន់អេកូទេសចរណ៍ប្រចាំខេត្ដ

យោងតាមការលើកឡើងរបស់ លោក ង៉ែត ពិទូ ប្រធានមន្ទីទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹង ថា អាជ្ញាធរខេត្តរតនគិរីនឹងដាក់បញ្ចូលរមណីយដ្ឋានដែលមានស្រាប់ចំនួន៥ កន្លែង និងរមណីយដ្ឋានបង្កើតថ្មី ៤កន្លែងទៀត ទៅជាតំបន់អេកូទេសចរណ៍ប្រចាំខេត្ត ក្រោយពេលបញ្ចប់កូវីដ ១៩។

បច្ចុប្បន្ននេះ រមណីយដ្ឋានកែច្នៃរបស់ឯកជនចំនួន ៥ កន្លែង មាន រតនៈរីស៊ត ភូមិខ្មែររីស៊ត ម្លិះកន្និកា ប៉ារ៉ាដាយ និងភូមិយើង។ ចំណែក រមណីយដ្ឋានដែលនឹងត្រូវបង្កើតថ្មីចំនួន ៤ កន្លែងទៀត រួមមាន ទឹកជ្រោះអូចាយ និង តំបន់វប្បធម៌ជនជាតិដើមភាគតិចតាមដងទន្លេសេសាន ដែលស្ថិតក្នុងស្រុកអណ្តូងមាស ក៏ដូចជា តំបប់យក្សអូមយក្សការ៉ា និង បឹងយក្សម៉ាយ ដែលស្ថិតក្នុងស្រុកលំផាត់។

គូសបញ្ជាក់ផងដែរថា ខេត្តរតនគិរី មានរមណីយដ្ឋានទេសចណ៍បែបធម្មជាតិ និងវប្បធម៌ធំៗសរុបមានចំនួន១៤កន្លែង រួមមាន បឹងយក្សឡោម បឹងលំកុដ ទឹកធ្លាក់កាចាញ ទឹកធ្លាក់ចាអ៊ុង ទឹកធ្លាក់កាទៀង និងទឹកធ្លាក់អូរស៊ិនលែរ៍ជាដើម។

ដោយ៖ Stince

Related Articles