ធ្លាប់បានទៅលេងនៅខេត្តបាត់ដំបងនៅ? ខេត្តបាត់ដំបង ជាខេត្តមួយដែលសម្បូរ ទៅដោយរមណីយដ្ឋានធម្មជាតិជាច្រើនដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅលេងកម្សាន្ត។ យាំងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ ខេត្តបាត់ដំបងបានកើនកន្លែងទេសចរណ៍មួយកន្លែងទៀតដែលមានឈ្មោះថា ភ្នំ៥៣ មានទីតាំងស្ថិតនៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ភ្នំ៥៣ ជាកន្លែងរមណីយដ្ឋានកែច្នៃថ្មីមួយអាចឲ្យបងប្អូនមកលេងកម្សាន្ត លំហែអារម្មណ៍ជាមួយនឹងទេសភាពយ៉ាងស្រស់ស្អាតនៅលើភ្នំ និងមានសួនស្អាតៗសម្រាប់ថតរូប មានរូងភ្នំ ជាពិសេសមានទឹកជ្រោះ៥៣ផងដែរ។
ខាងក្រោមគឺជាទេសភាពនៅរមណីយដ្ឋានភ្នំ៥៣៖
អត្ថបទដោយ៖ ពិសី
