We TV Cambodia

របៀបសាកថ្មទូរសព្ទមិនងាយខូច ហើយមានសុវត្ថិភាព

របៀបសាកថ្មទូរសព្ទមិនងាយខូច ហើយមានសុវត្ថិភាព

យើងធ្លាប់បានឮច្រើនមកហើយ ពីបញ្ហានៃការសាកថ្មទូរសព្ទ មិនបានប្រយ័ត្ន​នាំឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗ។ នេះសុទ្ធតែកើតមកពីការព្រងើយកន្តើយ ឬមិនបានយល់ដឹងពីវិធីសាស្ត្រសាកថ្មទូរសព្ទឲ្យបានត្រឹមត្រូវនោះឯង។

១. កុំប្រើស្មាតហ្វូនរហូតដល់រលត់

ប្រើទូរសព្ទយ៉ាងណា កុំឲ្យវាអស់ថ្មរលីងរហូតរលត់ឈឹង។ ទូរសព្ទដែលមិនងាយខូច គឺកុំទុកថាមពលថ្មដល់ទាបពេក ហើយបើលោតត្រឹម ២០% គួរតែបញ្ចូលថ្មសិន សឹមយកប្រើ។

រូបភាពតំណាង

២. ចៀសវាងកម្តៅខ្លាំង ឬត្រជាក់ពេក

កម្តៅខ្លាំងបណ្តាលឱ្យថ្មឆាប់ប៉ោងនិងកាត់បន្ថយសមត្ថភាពរបស់វា។ ដូច្នេះ កុំទុកទូរសព្ទដែលសាកថ្មពេញ ១០០% ឲ្យនៅចោលយូរពេក។ រីឯការសាកថ្មនៅសីតុណ្ហភាពត្រជាក់ក៏មិនមែនជារឿងល្អដែរ ព្រោះត្រជាក់ប៉ះពាល់លោហៈធាតុក្នុងទូរសព្ទអាចធ្វើឲ្យថ្មកាន់ភ្លើងមិនបានយូរ។

រូបភាពតំណាង

៣. ប្រុងប្រយ័ត្នពេលសាកថ្មពេញមួយយប់

ការសាកថ្មចោលពេញមួយយប់ មិនមែនថាមិនអាចធ្វើបាននោះទេ ព្រោះស្មាតហ្វូនសព្វថ្ងៃមានភាពឆ្លាតវៃគ្រប់គ្រាន់ ដើម្បីការពារការឡើងប៉ោង។ ទោះយ៉ាងណានៅពេលសាកទូរសព្ទចោលពេញមួយយប់ត្រូវប្រាកដថានឹងមិនធ្វើឱ្យវាឡើងកម្តៅដោយដាក់នៅក្រោមខ្នើយ ឬមានអ្វីមកផ្ទប់នោះឡើយ។

រូបភាពតំណាង

៤. ចៀសវាងកុំសាកថ្មលឿនពេក

ការសាកថ្មលឿនៗឆាប់ដកចេញ ជាតម្រូវការបន្ទាន់សម្រាប់អ្នកចង់ប្រើទូរសព្ទភ្លាមៗ ប៉ុន្តែមិនត្រូវធ្វើបែបនេះញឹកញាប់ពេកទេ។ បើមានធុរៈចេញក្រៅ គួរតែយកឆ្នាំងសាកទៅតាមដើម្បីអាចសាកថ្មទូរសព្ទបាន។

រូបភាពតំណាង

៥. ប្រើឆ្នាំងសាកដោយប្រុងប្រយ័ត្ន

កុំប្រើឆ្នាំងសាកថោក ឬចេះតែទិញប្រើផ្ដេសផ្ដាស ព្រោះវាអាចបង្កអន្តរាយដល់ទូរសព្ទ ដោយអាចបណ្ដាលឲ្យឆេះបាន។ ប្រសិនបើត្រូវការប្រើឆ្នាំងសាកថ្មី សូមទៅក្រុមហ៊ុនផលិតទូរសព្ទ ឬតំណាងចែកចាយដែលមានការទទួលស្គាល់ត្រឹមត្រូវ៕

រូបភាពតំណាង

ប្រែសម្រួល ៖ គឹមសួ

Related Articles