We TV Cambodia

របៀបប្រើម៉ាស៊ីនត្រជាក់មិនឲ្យមានគ្រោះថ្នាក់ !

របៀបប្រើម៉ាស៊ីនត្រជាក់មិនឲ្យមានគ្រោះថ្នាក់ !
រូបភាពតំណាង

ម៉ាស៊ីនត្រជាក់​ជា​វត្ថុ​បំពុល​បរិស្ថាន​ និង​ស្រូប​ថាមពល​ខ្លាំងណាស់។ សូម​ប្រើ​ម៉ាស៊ីនត្រជាក់​ឱ្យ​បាន​ត្រឹម​ត្រូវ !

១. ហាម ​កំរិត​សីតុណ្ហភាព​​ម៉ាស៊ីនត្រជាក់ ឱ្យ​ត្រជាក់​ខ្លាំង ក្រោម​២១​អង្សារសេ។ មិន​ត្រូវ​ឱ្យ​​សីតុណ្ហភាព​ខាង​ក្នុង​ខុស​ឆ្ងាយ​ពីកម្តៅ​ខាង​ក្រៅ​លើស​ពី​១០​អង្សារ។ បើ​រក្សា​ភាព​ត្រជាក់​ ត្រឹម ៥-៦​អង្សារ ក្រោម​សីតុណ្ហភាព​ខាង​ក្រៅ​គឺ​ជា​ការ​ប្រសើរ​បំផុត។ សរីរាង្គ​មនុស្ស​យើង​ងាយ​នឹង​រង​ការ​ប៉ះទង្គិច​ណាស់ នៅពេល​មាន​ការ​ប្តូរផ្លាស់​អាកាសធាតុ និង​គម្លាត​សីតុណ្ហភាព​ឆ្ងាយ​គ្នា​ពេក។

រូបភាពតំណាង

២. ព្យាយាម​ ថែទាំ លាង​សម្អាត ឬ​ប្តូរ​កញ្ច្រែង​ម៉ាស៊ីន​ត្រជាក់​ ជូត​ចម្រាស​ទឹកសំណល់​ម៉ាស៊ីន​ត្រជាក់ ដោយ​ខ្លួន​ឯង​ឬ​ដោយ​អ្នក​ឯកទេសម៉ាស៊ីនត្រជាក់ យ៉ាង​ហោចណាស់​ក៏​មួយ​ឆ្នាំ​ម្តង ដើម្បី​ជម្រុះ​ផ្សិត ធូលី ឬ​លំអងផ្សែង​ ចម្លង​ខ្យល់​ត្រជាក់​ទៅ​ជា​ខ្យល់​មាន​មេរោគ។

រូបភាពតំណាង

៣. កុំ​បញ្ចាំង​ខ្យល់​ម៉ាស៊ីន​ត្រជាក់​ឱ្យ​ចំ​មុខ ជា​ពិសេស​នៅក្នុងរថយន្ត សូម​កាច់​ទិស​ខ្យល់​ឱ្យ​បាញ់​ទៅ​ចុងជើង។ ពេលខ្យល់​ចាប់​ត្រជាក់​ហើយ ក៏​ត្រូវ​រក្សា​ទិស​ម៉ាស៊ីន​ត្រជាក់​ទៅជើង ដដែល ដើម្បី​កុំ​ឱ្យ​ខ្យល់​នេះបាញ់​ត្រង់​ទៅ​ប៉ះ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ដែល​ក្លាយ​ជា​បញ្ហា​ស្ងួត​ ឬរលាក។ ចំពោះ​កំរិត​សីតុណ្ហភាព​វិញ ត្រូវ​ទាប​ជាង​កម្តៅ​នៅ​ក្រៅឡាន​តែ​ប្រមាណ​៤-៨​អង្សារ។ បិទ​ម៉ាស៊ីន​ត្រជាក់​ឡាន ប្រមាណ​ជា​១០​ទៅ​១៥​នាទី​ មុន​ពេល​ទៅ​ដល់​ទិសដៅ។

រូបភាពតំណាង

 

អត្ថបទៈ គឹមសួ

Related Articles