We TV Cambodia

របៀបងាយៗ ក្នុងការជ្រើសរើសសម្លៀកបំពាក់ ដែលជួយឲ្យអ្នកមើលទៅស្គមស្អាតជាងមុន

របៀបងាយៗ ក្នុងការជ្រើសរើសសម្លៀកបំពាក់ ដែលជួយឲ្យអ្នកមើលទៅស្គមស្អាតជាងមុន

ការលេងស្ទាយសម្លៀកបំពាក់ក៏អាចជួយឲ្យរូបរាងរបស់អ្នកមើលទៅស្លីមជាងមុនបានដែរ។ របៀបងាយៗក្នុងការជ្រើសរើសសម្លៀកបំពាក់បែបណា មើលទៅឃើញរូបរាងស្លីមសមស្អាត ៖

១. កុំស្លៀកសម្លៀកបំពាក់ដែលរលុងៗ ៖ នារីភាគច្រើនយល់ថា សម្លៀកបំពាក់ដែលរលុងៗធំជាងខ្លួននឹងជួយបិតបាំងមាឌ ឬរូបរាងធាត់របស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណា គំនិតនេះ គឺមិនត្រឹមត្រូវសោះឡើយ ដោយសម្លៀកបំពាក់ប៉ោងៗរលុងមានតែធ្វើឲ្យរូបរាងពួកគេមើលទៅធំជាងមុនប៉ុណ្ណោះ។

 

២. រើសសម្លៀកបំពាក់ដែលមានពណ៌តែមួយ ៖ សម្លៀកបំពាក់បែបនេះក៏អាចធ្វើឲ្យអ្នកមើលទៅស្គមស្លីមជាងមុនបានដែរ។

៣. ជ្រើសរើសសាច់ក្រណាត់ និងកាត់ដេរឲ្យបានត្រឹមត្រូវ​​ ៖ យកចិត្តទុកដាក់បំផុតចំពោះគុណភាពនៃសាច់ក្រណាត់សម្លៀកបំពាក់របស់អ្នក។ សម្លៀកបំពាក់ដែលធ្វើឡើងពីសាច់ក្រណាត់ស្ដើង ហើយតឹងណែន រួមជាមួយទឹកដៃនៃការកាត់ដេរអន់នឹងបង្ហាញឲ្យឃើញតែពីភាពខ្វះខាត ឬគុណវិបិត្តនៃរូបរាងកាយរបស់អ្នកតែប៉ុណ្ណោះ។

៤. កុំខ្លាចនឹងជ្រើសរើសសម្លៀកបំពាក់ម៉ូតឆ្នូតៗ ៖ ម៉ូតឆ្នូតៗដែលមាននៅលើសម្លៀកមិនថាផ្ដេក ឬបញ្ឈរទេ គឺសុទ្ធតែអាចជួយធ្វើឲ្យរូបរាងរបស់អ្នកមើលទៅស្លីមជាងមុនបាន។

៧. ប្រយ័ត្នចំពោះរូបភាព ឬអក្សរដែលមានលើសម្លៀកបំពាក់ ៖ កុំជ្រើសរើសនូវសម្លៀកបំពាក់ណាដែលមានរូបភាពធំរញ៉េរញៃពីលើ។

៨. ជ្រើសរើសសម្លៀកបំពាក់៖ដែលមាន-ក V ឬ ក-ស្រួច។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles