We TV Cambodia

របាយការណ៍ចុងក្រោយ ស្ដីពីចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយមេរោគ COVID-19 នៅទូទាំងពិភពលោក

របាយការណ៍ចុងក្រោយ ស្ដីពីចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយមេរោគ COVID-19 នៅទូទាំងពិភពលោក
ពណ៌ក្រហមតំណាងឲ្យប្រទេសដែលមានអ្នកឆ្លងមេរោគ COVID-19 (ប្រភព៖ Google)

មេរោគ COVID-19 បានផ្ទុះឡើងដំបូងក្នុងទីក្រុងវ៉ូហាន (Wuhan) ខេត្តហ័រប៉ី (Hubei) ប្រទេសចិន។ បើគិតមកទល់ពេលនេះវាបានអូសបន្លាយប្រមាណជាជិត ៣ខែមកហើយ និងបានបន្តរីករាលដាលទៅដល់ប្រទេសជាង១០០ នៅទូទាំងពិភពលោក។

អ្នកឆ្លងមេរោគ COVID-19 នៅប្រទេសចិន (ប្រភព៖ Google)

បើយោងតាមគេហទំព័រ worldometers បានបង្ហាញរបាយការណ៍ចុងក្រោយ ស្ដីពីចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងពិភពលោក ដោយអ្នកឆ្លងមេរោគនេះមានចំនួន 126,262នាក់ អ្នកជាសះស្បើយមានចំនួន 68,285នាក់ និងអ្នកស្លាប់បានកើនដល់ 4,633នាក់ របាយការណ៍នេះគិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles