We TV Cambodia

របស់ ៣​យ៉ាងដែលមិនគួររក្សាទុកក្នុងទូខោអាវ

របស់ ៣​យ៉ាងដែលមិនគួររក្សាទុកក្នុងទូខោអាវ

យើងបានដឹងរួចមកហើយថា ការប្រើទូខោអាវគឺចំនេញកន្លែងក្នុងការរៀបចំទុកដាក់សម្លៀកបំពាក់។ ខាងក្រោមនេះ នាងខ្ញុំនឹងបង្ហាញអ្នកពី របស់ ៣ យ៉ាងដែលអ្នកមិនគួរទុកក្នុងទូអាវ៖

១,  មិនគួរទុកលុយក្នុងទូអាវរបស់អ្នកឡើយ ព្រោះលុយផ្ទុកមេរោគច្រើនណាស់ ដោយងាយធ្វើឲ្យខោអាវអ្នកប្រឡាក់បាន។ ជាពិសេស ក្នុងទូខោអាវ គ្មានខ្យល់អាកាសចេញចូលឡើយ ដោយគ្មានពន្លឺព្រះអាទិត្យអាចចូលទៅបានទេ។ ប្រសិនជាអ្នកទុកលុយក្នុងនោះយូរ នឹងអាចសាយភាយមេរោគចេញមក ដោយធ្វើឲ្យសុខភាពអ្នករងគ្រោះថ្នាក់ខ្លាំងណាស់។

២, មិនគួរទុកក្រដាសអនាម័យ សំឡីអនាម័យ ព្រមទាំងខោទឹកនោម ក្នុងទូអាវទេ ព្រោះក្នុងនោះមានផ្ទុកមេរោគច្រើន ដោយងាយធ្វើឲ្យអ្នក ឬកូន អាចប្រតិកម្ម ដោយសារតែរបស់ទាំងនេះ សុទ្ធតែប្រើជាប់ជាមួយនឹងស្បែកអ្នក។

៣, មិនគួរទុកនំកញ្ចប់ ឬអាហារសម្រន់ផ្សេងៗក្នុងទូអាវឡើយ ព្រោះអាចធ្វើឲ្យខោអាវអ្នកជាប់ក្លិនមិនល្អ។ ជាហេតុដែលធ្វើឲ្យយូរទៅ នឹងមានសត្វល្អិតចេញមកបាន។ ដូចនេះ អ្នកមិនគួរទុករបស់៣នេះក្នុងទូខោអាវអ្នកទេ ទើបមិនបំផ្លាញសុខភាពអ្នកយ៉ាងងាយ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles