We TV Cambodia

របស់ខ្លះគួរទិញ និងរបស់ខ្លះ មិនគួទិញ ក្នុងកំលុងពេលនេះ

របស់ខ្លះគួរទិញ និងរបស់ខ្លះ មិនគួទិញ ក្នុងកំលុងពេលនេះ

របាយការណ៍អ្នកជម្ងឺឆ្លង កូវីដ១៩ លើពិភពលោក មកទល់ពេលនេះ មានចំនួនជាង២សែននាក់ទៅហើយ ដែលទិន្នន័យនៅតែបន្ដកើនឡើងជាលំដាប់។ ឥទ្ធពលនៃមេរោគបានធ្វើឲ្យវិស័យសេដ្ឋកិច្ច ត្រូវបានធ្លាក់ចុះ ទៅតាមផ្នែកនីមួយៗ។ តែរឿងដែលសំខាន់ទៀតនោះ តម្រូវការផលិតផលប្រើប្រាស់ខ្លះ មានការកើនឡើង តម្លៃខ្លាំង​ ស្ទើតែមិននឹកស្មានដល់។ យ៉ាងណាមិញ យោងតាមការលើកឡើងរបស់​អ្នកស្រី វេជ្ជបណ្ឌិត Dr. Amy Edwards អ្នកឯកទេសផ្នែកជំងឺឆ្លងនៃ មន្ទីរពេទ្យ University Hospitals បានណែរនាំពីចំនុចសំខាន់ៗ ដែលអ្នកគួរតែចំណាយ លុយនិងចំនុច​ខ្លះទៀត​ដែលអ្នកមិនគូរចំណាយលុយ។

កុំទិញម៉ាស់

មេរោគ កូវីដ១៩ គឺជាប្រភេទជម្ងឺឆ្លងតាមផ្លូវដង្ហើម ដែលជាទូទៅវានឹងអាចឆ្លងតាមរយៈការក្អកដោយការខ្ចាយចេញតំណក់ទឹកតូចៗពីអ្នកជម្ងឺ។ ការប្រើប្រាស់ម៉ាស ដែលអ្នកបានទិញនៅលើទីផ្សារ ឬតាមបណ្ដាឱសថស្ថាននានា ទទួលស្គាល់ថាវាអាចការពារអ្នកពីការ​ខ្ចាយសាធាតុដំណក់ទឹកតូចៗទៅកាន់អ្នកដទៃ ព្រោះថាសាធាតុទាំងនោះ មិនអាចខ្ជាយចេញពីរង្វង់ម៉ាសរបស់អ្នកនោះទេ ប៉ុន្ដែវាមិនអាចការពារអ្នកបាន ព្រោះម៉ាស ដែលអ្នកប្រើប្រាស់នោះ មានរន្ធតូចៗ ប្រសិនជាអ្នកជម្ងឺនិយាយទៅកាន់អ្នក ដោយការខ្ចាយចេញសាធាតុដំណក់ទឹកតូចៗ នៅវានឹងអាចជ្រាបចូលទៅតាមរន្ធម៉ាសនោះដែរ។

ម៉ាសដែលអ្នកជំនាញលើកទឹកចិត្ដឲ្យប្រើនោះគឺ ជាម៉ាស N95 ម៉ាសនេះត្រូវបានប្រើប្រាស់ក្នុងមន្ទីពេទ្យ ហើយវាមានតម្លៃថ្លៃជាង ម៉ាសធម្មតា។ តែយ៉ាងណាក៏ដោយ អ្នកស្រី វេជ្ជបណ្ឌិត​នៅតែមិន លើក ទឹកចិត្ដ ឲ្យចំណាយលុយលើផ្នែកនេះ។

កុំទិញថ្នាំអាហារបំប៉ន

ប្រភេទថ្នាំអាហារបំប៉ន គឺជាសាធាតុដែលជួយបង្កើនភាពស៊ាំរបស់អ្នក វាជាធម្មតាត្រូវបានផ្សំឡើងដោយ ជាគ្រឿងផ្សំនៅក្នុងផលិតផលដែលមិនមានវេជ្ជបញ្ជាដែលត្រូវបានរចនាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។ ជាតិស័ង្កសីនៅក្នុងអាហារថ្នាំបំប៉ននោះ មានកម្រិតលើសជាងតម្រូវការរាងកាយរបស់អ្នក។ អ្នកអាចញ៉ាំបន្លែ ផ្លែឈើគឺវាគ្រប់គ្រាន់ទៅហើយ​សម្រាប់ បំពេញតម្រូវការ សារធាតុស័ង្កសី។

ត្រូវទិញបន្លែ ផ្លែឈើ

ប្រសិនជាអ្នកចង់ ពង្រឹង សមត្ថភាពប្រព័ន្ធភាពស៊ាំរបស់អ្នក អ្នកគួរតែអាចជ្រើសរើស នូវវិធីសាស្ដ្រ ផ្សេងៗគ្នា ដោយការញ៉ាំអាហារ មានសារជាតិ​បន្លែ ផ្លែឈើ​ ហើយអាចគេងបាន ៨ម៉ោងឲ្យបានគ្រប់គ្រាន់។ វិធីនេះមិនត្រឹមតែពង្រឹងភាពស៊ាំរបស់អ្នកនោះទេ វាថែមទាំងជួយដល់សុខភាពបេះដូងរបស់អ្នកផងដែរ។

ត្រូវទិញសាប៊ូដុំ និងទឹកលាងដៃ

អ្នកជំនាញបានបញ្ជាក់ថា ជាចាំបាច់អ្នកអាចលាងសំអាតដៃជាមួយសាប៊ូដុំ ក៏អាចកម្ចាត់ មេរោគបានដែរ។ ការលាងដៃជាធម្មតាត្រូវធ្វើជាប្រចាំ ដែលវានឹងអាចកម្ចាត់មេរោគបាន ដោយមិនចាំបាច់ចំណាយលុយទិញ ផលិតផលកម្ចាត់បាក់តេរីនោះទេ។ មួយទៀត ទឹកសំអាតដៃ វាគឺជារឿងដែរសំខាន់ មួយពេលអ្នកត្រូវចេញទៅក្រៅ ហើយទៅជួបមនុស្សជាច្រើនដោយការចាប់ដៃ ឬចាប់កាន់វត្ថុអ្វីមួយដែលប្លែក ហើយអ្នកគួតែមានវាតាមហោប៉ៅជានិច្ច។

ជាការលើកទឹកចិត្ដ បើអ្នកគ្មានអ្វីជាការចាំបាច់ អ្នកមិនត្រូវចេញទៅក្រៅនោះទេ​ ព្រោះវាគឺជាវិធីសាស្ដ្រការពាដែលមានប្រសិទ្ធភាពបំផុត ប្រសិនជាអ្នកធ្វើបាន។

អត្ថបទដោយ៖ Stince

Related Articles