We TV Cambodia

របរ​តម្បាញ​សូត្រ​ជា​លក្ខណៈ​គ្រួសារ​ ក៏រងផលប៉ះពាល់ពី កូវីដ១៩ ផងដែរ

របរ​តម្បាញ​សូត្រ​ជា​លក្ខណៈ​គ្រួសារ​ ក៏រងផលប៉ះពាល់ពី កូវីដ១៩ ផងដែរ
រូបភាពឯកសារ ប្រភព ក្នុងស្រុក

មិនត្រឹមតែ វិស័យអាជីវកម្មធំៗ នោះទេដែលត្រូវបានរងផលប៉ះពាល់ ពីការរាតត្បាតកូវីដ១៩​ បើសូម្បីតែអាជីវកម្មខ្នាតតូចបែបលក្ខណៈគ្រួសារ ក៏ត្រូវរងឥទ្ធិពលដូចគ្នា​ ក្នុងនោះមានរបរតម្បាញសូត្រ ដែលប្រជាពលរដ្ឋរស់នៅ ក្នុងខេត្ដកណ្ដាល ធ្វើជារៀងរាល់ថ្ងៃ។  ​

ដៃគូទីផ្សារលក់ចេញនូវផលិតផលនេះ ដែលជា ការលក់ទៅ ឱ្យ​ភ្ញៀវទេសចរ​បរទេស អ្នករៀបចំ​ព្រឹត្តិការណ៍​​ជាតិ អ្នកលក់​សូត្រ និង​អ្នក​អ្នក​សម្អាងការ តែ​ពេលនេះ​ពួកគាត់​ត្រូវ​កាត់បន្ថយ​ផលិតកម្ម​ដោយសារតែ​ការបញ្ជាទិញ​ធ្លាក់ចុះ ក្រោយពេលវិបត្ដកូវីដ១៩ ចូលមកដល់​។​

លោក ឡុ​ក សីហា អ្នក​តម្បាញ​សូត្រ​នៅ​ភូមិ​ព្រែក​បង្កង បាន​និយាយប្រាប់ទៅភ្នាក់ងារព័ត៌មានក្នុងស្រុកថា ចាប់តាំងពី​កូ​វីត​១៩ បានចាប់ផ្តើម​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា គ្មាន​សូម្បីតែ​អ្នកទេសចរ​ម្នាក់​បាន​ទៅ​ទិញ​ផលិតផល​សូត្រ ឬ វត្ថុ​អនុស្សាវរីយ៍​នៅផ្ទះ​របស់លោក​។​ ហើយ  អតិថិជន​របស់លោក​មួយចំនួន​តូច​ដែល​បាន​ទិញសំពត់ ឬ​ក្រណាត់​សូត្រ​ដែល​ត្បាញ​រួច​របស់លោក គឺ​គ្រាន់តែ​យកទៅ​ស្ដុក​ទុក​ដោយសារ​លក់​ចេញ​មិនកើត​។​ ដូច្នេះ លោក​នឹងត្រូវ​កាត់បន្ថយ​ការផលិត​របស់គាត់ ហើយ​លក់​នៅក្នុង​តម្លៃ​មួយ​ទាប ។​

រូបភាពឯកសារ ប្រភព ក្នុងស្រុក

​លោកស្រី ហេង ណៃ​ឆេង ដែលជាអ្នកតម្បាញ សូត្រមួយរូបទៀតបាន លើកឡើងថា ការ​លក់បាន​ថយចុះ​ចាប់តាំងពី​មាន​កូ​វីត​១៩ ហើយ​រដ្ឋាភិបាល​បាន​ហាមឃាត់​ការប្រមូលផ្តុំ​សាធារណៈ ក៏ដូចជា​ការរៀបចំ​ព្រឹត្តិការណ៍​នានា​។ មិនមាន​ពិធីមង្គលការ ឬ​ពិធីបុណ្យ​អ្វីដែល​ឱ្យ​ប្រជាជន​គាត់​ទិញ​សម្លៀកបំពាក់​សូត្រ​ដូចជា​ហូល ​និង​​ផាមួង​ទេ​។ លោកស្រី​អាច​នឹង​ផ្អាក់​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ប្រសិនបើ​កូ​វីត​១៩ នៅតែ​បន្ត​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស៊ា​ង ថៃ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​និយាយ​កាលពី​ម្សិលមិញ​ថា ក្រសួង​មាន​យន្តការ​មួយចំនួន​ក្នុង​ការជួយ​ពួកគាត់ ដូចជា​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​ចូលទៅក្នុង​សមាគម​ឬ​សហគមន៍​ដែល​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល ជាពិសេស​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។​

ដោយ៖ Stince

Related Articles