We TV Cambodia

របរដាំត្រប់ស្រួយ ជួយឲ្យកសិករក្នុងខេត្តសៀមរាបអាចរកចំណូលបាន ៣ពាន់ដុល្លារក្នុងមួយខែ

របរដាំត្រប់ស្រួយ ជួយឲ្យកសិករក្នុងខេត្តសៀមរាបអាចរកចំណូលបាន ៣ពាន់ដុល្លារក្នុងមួយខែ
ចំការត្រប់ស្រួយ (ប្រភព៖ info.gov)

របរដាំត្រប់ស្រួយកំពុងជួយឲ្យកសិករក្នុងខេត្តសៀមរាបអាចរកចំណូលបានរហូតដល់ ៣,០០០ដុល្លារក្នុងមួយខែៗ ដោយបន្លែក្នុងស្រុកកំពុងតែមានទីផ្សារល្អ ខណៈដែលបន្លែនាំចូលត្រូវបានផ្អាកស្ទើរទាំងស្រុងក្នុងកំឡុងវិបត្តិកូវីដ១៩ នេះ។

ចំការត្រប់ស្រួយ (ប្រភព៖ info.gov)

លោក វ៉ាញ វ៉ុញ ជាកសិកររស់នៅភូមិបែកកំាភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា លោកចាប់ផ្តើមដាំដំណាំតាំងពីឆ្នាំ១៩៩៥ មក។ ដោយមើលឃើញពីទីផ្សារដំណាំត្រប់ស្រួយអំណោយផលល្អ លោកក៏ចាប់យកការងារនេះជាបន្តបន្ទាប់ រហូតមកដល់ពេលនេះបានដាំដុះត្រប់ស្រួយលើផ្ទៃដីចំនួន១០០០ម៉ែត្រក្រឡា។

លោកបន្តថា មុនចាប់ផ្តើមដំាត្រប់ស្រួយនេះ កសិករក៏ត្រូវចេះនិងស្វែងយល់ពីដំណំាប្រភេទនេះ ទាំងការជ្រើសរើសដី ការបណ្តុះកូន ការថែទាំ និងដាក់ជីផងដែរ។ ចំណែកទីផ្សារវិញ លោកថាមិនចាំបាច់ព្រួយបារម្ភឡើយ ព្រោះថាពេលដាំបានហើយ មានឈ្មួញកណ្តាលមកទទួលទិញដល់ផ្ទះតែម្តង។

ចំការត្រប់ស្រួយ (ប្រភព៖ info.gov)

សូមបញ្ជាក់ថា ក្នុងទំហំផ្ទៃដីជាង ១០០០ម៉ែត្រក្រឡា គឺប្រមូលបានជាមធ្យម ៦០០គីឡូក្រាមក្នុងរយៈពេល ២ថ្ងៃម្តង ដោយក្នុង ១គីឡូក្រាមមានតម្លៃ ១២០០រៀល។ ត្រប់អាយុកាលវែងណាស់អាចដល់ ១ឆ្នាំ ឬ ១ឆ្នាំកន្លះ បើយើងថែទាំជាប្រចាំ ហើយត្រប់គិតចាប់ពីបណ្តុះទៅ ៧០ថ្ងៃជាងទើបទទួលបានផល។

អត្ថបទដោយ៖ Nevin

Related Articles