We TV Cambodia

របរចិញ្ចឹមបង្កងអូស្ត្រាលីកំពុងស្ទុះខ្លាំង ខណៈចំណូលខ្ទង់ពាន់ដុល្លារក្នុងមួយខែ

របរចិញ្ចឹមបង្កងអូស្ត្រាលីកំពុងស្ទុះខ្លាំង ខណៈចំណូលខ្ទង់ពាន់ដុល្លារក្នុងមួយខែ

របរចិញ្ចឹមបង្កងអូស្ត្រាលីនៅកម្ពុជាកំពុងមានសន្ទុះខ្លាំង ខណៈកសិករជាច្រើនចាប់ផ្ដើមបង្វែរមកចិញ្ចឹមបង្កងជំនួសឲ្យការចិញ្ចឹមសត្វវិញ។ ចំណែក ប្រាក់ចំណូលគឺបានរហូតដល់ខ្ទង់ពាន់ដុល្លារឯណោះក្នុងមួយខែៗ។

លោក ផល រដ្ឋា ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីមួយរូបក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កសិករជាច្រើនបានទទួលជោគជ័យក្នុងការចិញ្ចឹមបង្កងអូស្រ្តាលី បន្ទាប់ពីទទួលបានចំណេះដឹងពីអ្នកជំនាញក្នុងស្រុក និងពីប្រទេសជិតខាង ពិសេសគឺតម្រូវការក្នុងស្រុកដ៏ច្រើន ដែលធ្វើឲ្យអ្នកជំណាញទទួលបានផលចំណេញច្រើន។

ម្ចាស់កសិដ្ឋានខាងលើ បានបន្ថែមថា ចំពោះកសិករដែលចង់ចិញ្ចឹមបង្កងនេះ ខ្ញុំចង់ឲ្យពួកគាត់ដឹងពីចំណុចសំខាន់២ សិនទាក់ទងរបរនេះគឺ ចំណុចទី១៖ ការលំបាកនៅពេលដែលចាប់របរនេះ ព្រោះពួកគាត់នឹងជួបបញ្ហាច្រើនពេលចាប់ផ្ដើមវា ដោយបង្កងនេះត្រូវការរយៈពេលយូរបន្តិចដើម្បីស្វែងយល់ពីផលពិបាក និងរបៀបចិញ្ចឹមយ៉ាងណាឱ្យឆាប់ទទួលបានផល។

ចំណុចទី២៖ គឺកម្លាំង និងទីតាំង ព្រោះរបរនេះទាមទារឲ្យមានទីតាំងទើបអាចធ្វើបាន ហើយចំពោះទីតាំងតូច ឬធំគឺអាចធ្វើបានដូចគ្នា ប៉ុន្តែប្រាក់ចំណូលក៏ប្រែប្រួលទៅតាមនោះដែរ។ មួយវិញទៀត ការតស៊ូ និងអត់ធ្មត់គឺជារឿងសំខាន់ ហើយមិនមែនតែរបរនេះមួយទេ ពោលគឺការរកស៊ីត្រូវការការអត់ធ្មត់ និងតស៊ូជានិច្ច។

ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីចំណូលដែលលោកបានពីរបរនេះទេ ប៉ុន្តែបើតាមការឲ្យដឹងពីម្ចាស់កសិដ្ឋានផ្សេងទៀត បានប្រាប់ឲ្យដឹងថា គេអាចរកចំណូលបានចន្លោះពី ៨,០០០ដុល្លារ ទៅ ១០,០០០ដុល្លារក្នុងមួយខែ លើផ្ទៃដី ១ហិចតា។

អត្ថបទដោយ៖ Nevin

Related Articles