We TV Cambodia

របរចិញ្ចឹមបង្កងនៅតែមានការគាំទ្រច្រើន បើទោះបីស្ងប់ស្ងាត់កូវីដ១៩

របរចិញ្ចឹមបង្កងនៅតែមានការគាំទ្រច្រើន បើទោះបីស្ងប់ស្ងាត់កូវីដ១៩

វិស័យកសិកម្មនៅកម្ពុជាត្រូវបានមើលឃើញថាមានភាព រីកដុះដាលខ្លាំងក្នុងស្ថានភាពប្រទេសកំពុងជួបបញ្ហា វិបត្ដិកូវីដ១៩។​ ប្រជាជនបានផ្លាស់ប្ដូរទំលាប់ ងាក​មកចាប់អាជីពបែប ការធ្វើកសិកម្មដាំដុះ ចិញ្ចឹមសត្វ ដែលក្នុងនោះមាន ជាការចិញ្ចឹមត្រី មាន់ ជ្រូក កង្កែប និង ចិញ្ចឹមបង្កង ដែលជាមុខរបរកំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសប្រភេទ បង្កងអូស្ដ្រាលីជាដើម។

ជាក់ស្ដែងនាពេលបច្ចុប្បន្ន ក្នុងក្រុមបណ្ដាញអ្នកចិញ្ចឹមបង្កង ប្រភេទបង្កងអូស្រ្ដាលីនៅលើសង្គមហ្វេសប៊ុក កាន់តែមានការចាប់អារម្មណ៍ច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះមានការចិញ្ចឹមបែបជាលក្ខណៈគ្រួសារ​បែប ជាកសិដ្ឋានធំៗ ត្រូវបានបង្ហាញនូវជាមួយគម្រោងផ្ទៃដីធ្វើស្រះ ហើយក៏ខ្លះទៀត ក៏មានជាការ ចិញ្ចឹមតាមបែប ក្នុងអាងសប្បនិមិត្ដ។ ការចិញ្ចឹមបែបកសិដ្ឋានតូចៗ ឬបែបជាលក្ខណៈគ្រួសារ ភាគច្រើន ជាការចិញ្ចឹម ក្នុងដំណាក់កាលចាប់ផ្ដើម ឬសាកល្បង ដែលលទ្ធផលសម្រេចពួកគេ មិនសូវមានជាការលក់ សាច់នោះទេ គឺលក់បែបជាកូនបង្កងពូជច្រើនជាង។

ការចិញ្ចឹមបង្កងបែបលក្ខណៈសាច់អាចប្រើពេលយូរ ចន្លោះពី៣ ទៅ ៤ខែ ទើបអាចលក់ចេញបាន ដោយក្នុងតម្លៃ ៣០ ទៅ ៣៥ ដុល្លារ ក្នុង ១គ.ក អាស្រ័យលើទំហំបង្កងជាក់ស្ដែង។ តែបើការចិញ្ចឹម បែប លក់កូន អាចប្រើពេល ខ្លីគឺអាចលក់ បានតម្លៃ២០០០៛ ក្នុងគ្រាប់។

លោក ម៉ម ផលពិសិដ្ឋ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងរចនាពិសិដ្ឋ ដែលស្ថិតក្នុងខេត្ដកំពង់ឆ្នាំង បានប្រាប់ថា​ លោកបានចាប់អាជីពជាអ្នកចិញ្ចឹមបង្កងអស់រយៈពេលមួយឆ្នាំហើយ គឺប្រភេទបង្កងពូជអូស្រ្ដាលី ហើយសព្វថ្ងៃការលក់បង្កងរបស់លោក គឺលក់កូន សុទ្ធសាធតែម្ដង បើមានអតិថិជនចង់កម្មង់បង្កងសាច់ គឺកសិដ្ឋានរបស់លោក អត់មាននោះទេ។ បច្ចុប្បន្នគ្រួសាររបស់លោក មានភាពធូធាជាមួយនឹងអាជីពចិញ្ចឹមបង្កងនេះណាស់។

ដោយ៖ Stince

Related Articles