We TV Cambodia

របរចិញ្ចឹមចៀម កំពុងត្រូវប៉ាន់ខ្លាំង​ ដោយមួយក្បាលអាចលក់បានតម្លៃរហូតទៅដល់ ៣០០ដុល្លារ

របរចិញ្ចឹមចៀម កំពុងត្រូវប៉ាន់ខ្លាំង​ ដោយមួយក្បាលអាចលក់បានតម្លៃរហូតទៅដល់ ៣០០ដុល្លារ

ស្រ្ដីម្នាក់ឈ្មោះ ចាន់ ធូ ​អាយុ៦០ឆ្នាំ រស់នៅ ភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ​ខេត្តកំពង់ចាម បានប្រកបរបរចិញ្ចឹមចៀម អស់រយះពេលជាង​ ០៤ឆ្នាំមកហើយ បានឱ្យដឹងថា ការចិញ្ចឹមចៀមពិតជាងាយស្រូលជាងការចីញ្ចឹមគោ ពពែ ជាដើម ព្រោះវាជាសត្វស្លូត ងាយឃ្វាល និងមើលថែរ ជាពិសេសក៏មានទីផ្សារផងដែរ។

ដោយឡែក​ ការចិញ្ចឹមចៀមរបស់គាត់ពេលនេះ គឺផ្ដោតទៅលើការលក់សាច់ និងការធ្វើពូជតែប៉ុណ្ណោះ តែទៅថ្ងៃខាងមុខ គាត់និងអាចឈានទៅដល់ការលក់រោម និងទឹកដោះបន្ថែមទៀតបើសិនជាអាច។​  ក្នុងការទិញយកទៅចិញ្ចឹមបន្ដធ្វើពូជ គឺមួយក្បាលតម្លៃ៣០០ដុល្លារ និងលក់សាច់ក្នុងមួយគីឡូ ៨ដុល្លារ។

អ្នកស្រី ចាន់ ធូ​បានបន្ដទៀតថា ការចាប់មុខរបរចិញ្ចឹមចៀមរបស់គាត់ដំបូង គឺចុងឆ្នាំ២០១៦ មានតែចៀម១០ក្បាលតែប៉ុណ្ណោះ រយះពេលមួយឆ្នាំកើនបានរហូតដល់៣០ក្បាល ដោយសារសត្វចៀមកូនញឹកក្នុងមួយឆ្នាំ វាកូន២ដង ​ដែលខ្លះកូនម្ដង២ក៏មាន។

ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ ក្នុងចំណោមមេសត្វចៀម២០ក្បាល ដាក់ឈ្មោលតែ១ក្បាលគឺគ្រប់គ្រាន់ហើយ។ យើងអាចយកសាច់ចៀមច្នៃជាមុខម្ហូបពិសេសយ៉ាងមានឱជារសដូចជា ​សាច់អាំង ស្ដេក ម្ជូរ គ្រឿង ស្លរការី BBQ ជាដើម ព្រោះតែហេតុនេះហើយ ទើបបានជាគាត់យល់ថាការចិញ្ចឹមចៀមពិតជាមានទីផ្សា។

គួរជម្រាបផងដែរថា មុខរបរចិញ្ជឹមចៀម ចំណាយដើមទុនតិច ហើយឆាប់បានទទួលផល មិនដូចការចិញ្ចឹមគោទេ ចំណាយដើមទុនច្រើន ​និងមិនងាយទទួលបានផល។

អត្ថបទដោយ៖ ពិសី

Related Articles