We TV Cambodia

របរចិញ្ចឹមឃ្មុំកំពុងពេញនិយមសម្រាប់កសិករក្នុងស្រុក ខណៈមន្ទីរកសិកម្មជួយផ្ដល់បច្ចេកទេស

របរចិញ្ចឹមឃ្មុំកំពុងពេញនិយមសម្រាប់កសិករក្នុងស្រុក ខណៈមន្ទីរកសិកម្មជួយផ្ដល់បច្ចេកទេស
ការចិញ្ចឹមឃ្មុំ (ប្រភព៖ info.gov)

របរចិញ្ចឹមឃ្មុំកំពុងទទួលបានការពេញនិយមសម្រាប់កសិករក្នុងស្រុក ដោយបានផ្ដល់ចំណូលយ៉ាងច្រើនដល់ខ្ទង់ពាន់ដុល្លារក្នុងមួយខែ ខណៈដែលមន្ទីរកសិករតាមបណ្ដាខេត្តកំពុងជួយផ្ដល់ជាបច្ចេកទេសក្នុងការចិញ្ចឹម និងចងជាបណ្ដុំអាជីវកម្មដើម្បីងាយស្រួលក្នុងការស្វែងរងទីផ្សារ។

ការចិញ្ចឹមឃ្មុំ (ប្រភព៖ info.gov)

លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង បានឱ្យដឹងថា មន្ទីរបានរៀបចំចងក្រងប្រជាកសិករប្រមាណជាង ១៤០គ្រួសារ ឱ្យមានជា ៤បណ្ដុំអាជីវកម្មចិញ្ចឹមឃ្មុំនេះ ដើម្បីងាយស្រួលក្នុងការរកទីផ្សារ និងចរចាតម្លៃជាមួយឈ្មួញ។

ការចិញ្ចឹមឃ្មុំ (ប្រភព៖ info.gov)

លោកបន្តថា ការចងក្រងកសិករជាបណ្ដុំអាជីវកម្មនេះ គឺធ្វើនៅតាមតំបន់មួយចំនួន ដែលមានសក្តានុពលសម្រាប់ចិញ្ចឹមឃ្មុំប៉ុណ្ណោះ ដោយសារតំបន់ទាំងនោះ មិនសូវប្រើប្រាស់សារធាតុពុល និងសម្បូរទៅដោយផ្កាជាច្រើនប្រភេទ ធ្វើឱ្យសត្វឃ្មុំរស់នៅច្រើន អាចក្រេបលម្អងផ្កាបានគ្រប់គ្រាន់។ ចំណែកតម្លៃវិញ គឺអាចលក់បានក្នុងមួយលីត្រ ៨០,០០០រៀល និងជាប្រភេទទឹកឃ្មុំសុទ្ធពីធម្មជាតិតែម្ដង។

ការចិញ្ចឹមឃ្មុំ (ប្រភព៖ info.gov)

សូមបញ្ជាក់ថា បច្ចុប្បន្នការចិញ្ចឹមឃ្មុំកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីកសិករ ខណៈរបរនេះបានផ្ដល់ចំណូលយ៉ាងច្រើនដល់កសិកររហូតដល់ខ្ទង់ពាន់ដុល្លារក្នុង។ ទោះជាយ៉ាងណា ចំពោះការចិញ្ចឹមជាលក្ខណៈគ្រួសារគឺមិនអាចបានចំណូលច្រើនដូចការចិញ្ចឹមក្នុងកសិដ្ឋាននោះទេ ដោយអាចរកបានចន្លោះពី ៧០ម៉ឺនរៀល ទៅ ១លានរៀលក្នុងមួយខែ ប៉ុន្តែវាក៏បានជួយសម្រួលដល់សេដ្ឋកិច្ចគ្រួសាររបស់កសិករបានខ្លះផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles