We TV Cambodia

របរកសិកម្ម ៣ កំពុងត្រូវប៉ាន់ខ្លាំង ចំណូលវិញពាន់ដុល្លារក្នុងមួយខែៗ

របរកសិកម្ម ៣ កំពុងត្រូវប៉ាន់ខ្លាំង ចំណូលវិញពាន់ដុល្លារក្នុងមួយខែៗ

របរកសិកម្មមួយចំនួនក្នុងប្រទេសកម្ពុជា កំពុងត្រូវប៉ាន់ខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ខណៈតម្រូវការមានការទីផ្សារកើនឡើងខ្លាំង រីឯចំណូលវិញរាប់ពាន់ដុល្លារក្នុងមួយខែ​ ប៉ុន្តែវាក៏ត្រូវការចំណាយដើមទុនច្រើនគួរសមផងដែរ។ ខាងក្រោមនេះជាកសិកម្មទាំង៣ ដែលកំពុងត្រូវប៉ាន់ខ្លាំង និងអាចរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ៖

១, ផ្ទះត្រចៀកកាំ៖ របរនេះកំពុងត្រូវប៉ានខ្លាំងក្នុងប្រទេសកម្ពុជាយើង ពិសេសនៅតាមបណ្ដាខេត្តមិនក្រោមរាប់ពាន់ទីតាំងនោះទេ។ រីឯចំណូលវិញ ក្នុងមួយខែមិនក្រោម ៣,០០០ ទៅ ៥,០០០ដុល្លារនោះទេ តែបើនិយាយការចំណាយក្នុងការសាងសង់ និងការរៀបចំក៏មិនតិចនោះដែរ ពោលតិចបំផុតក៏ចំណាយ ១០ម៉ឺនដុល្លារដែរ។

២, ដូងក្រអូប៖ របរនេះក៏កំពុងមានទីផ្សារខ្ពស់ដែរ ដោយសារតែបច្ចុប្បន្នអាជីវកម្មកាហ្វេដូងក្រអូបបានរីកដុះដាលរាប់ពាន់ហាង ធ្វើឲ្យតម្រូវការដូងក្រអូបក្នុងមួយថ្ងៃមានរាប់ពាន់ផ្លែ។ ជាក់ស្ដែង ម្ចាស់ចំការដូងក្រអូបមួយរូបក្នុងខេត្តព្រះសីហនុបានបង្ហើបឲ្យដឹងថា ក្នុងមួយខែលោករកចំណូលបានប្រមាណជាង ៣,០០០ដុល្លារឯណោះ។

៣, ចិញ្ចឹមឃ្មុំ៖ របរនេះអាចថ្មីសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែវាជារឿងធម្មតាទៅនឹងក្នុងប្រទេសដែលមានកសិកម្មជឿនលឿនដូចជាថៃ វៀតណាម ឬម៉ាឡេស៊ីជាដើម។ តែក្រឡេកមកមើលចំណូលអ្នកប្រកបរបរនេះក្នុងប្រទេសកម្ពុជាយើងវិញឃើញថា ក្នុងមួយខែៗគេអាចរកចំណូលបានប្រមាណពី ២,០០០ពាន់ ទៅ ៣,០០០ពាន់ដុល្លារឯណោះ ហើយចំណែកដើមទុនក្នុងរបរនេះ ក៏ចំណាយតិចជាងរបរពីរខាងលើផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles