We TV Cambodia

រន្ធត់ណាស់! សីតុណ្ហភាពចុះត្រជាក់ខ្លាំងរហូតដល់មានមនុស្សស្លាប់ នៅប្រទេសថៃ

រន្ធត់ណាស់! សីតុណ្ហភាពចុះត្រជាក់ខ្លាំងរហូតដល់មានមនុស្សស្លាប់ នៅប្រទេសថៃ

បើតាមការដកស្រង់ពីសារព័ត៌មាន The Nation Thailand កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធម្សិលមិញប៉ូលីស Muang Nong Khai ត្រូវបានគេជូនដំណឹងថាបុរសអាយុ ៦៥ ឆ្នាំម្នាក់បានស្លាប់នៅក្នុងខ្ទមរបស់គាត់។ ដោយក្នុងនោះមន្ដ្រីពេទ្យសង្ស័យថាបុរសនេះបានស្លាប់ដោយសារគាំងបេះដូងដែលបណ្តាលមកពីសីតុណ្ហភាពចុះទាបនៅពេលយប់។ ខណៈនេះបុរសម្នាក់ទៀតអាយុ ៥៩ ឆ្នាំនៅ Udon Thani បានស្លាប់ដោយសារជំងឺដំបៅក្រពះដោយសារការផឹកស្រាស្របពេលអាកាសធាតុត្រជាក់ខ្លាំងកាលពីថ្ងៃអង្គារ។ សីតុណ្ហភាពទាបនៅទូទាំងប្រទេសថៃបានក្លាយជាអំណោយសម្រាប់ប្រជាជននៅតំបន់ក្តៅដូចជាទីក្រុងបាងកកប៉ុន្តែសម្រាប់ខេត្តមួយចំនួននៅភាគខាងជើងនិងភាគឦសានវិញ អាកាសធាតុបានចុះត្រជាក់ខ្លាំងនឹងបានបណ្ដាលឲ្យមានមនុស្សស្លាប់ថែមទៀតផង។

គួរជម្រាបផងដែរថា យោងតាមនាយកដ្ឋានឧតុនិយមថៃបានបញ្ជាក់ថា នៅបុន្មានថ្ងៃនេះ អាកាសធាតុនៅតំបន់ភ្នំស្ថិតក្នុងខេត្ដមួយចំនួនភាគខាងជើង និងភាគឦសានប្រទេសថៃ បានចុះត្រជាក់ខ្លាំងចន្លោះ ៣-៥ អង្សា ខណៈតំបន់កណ្ដាលចុះត្រជាក់ត្រឹមតែ ១៤ អង្សា។ នាយកដ្ឋានឧតុនិយមថៃបន្ថែមថា ការចុះត្រជាក់នេះគឺដោយសារតែប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនគ្របដណ្ដប់លើតំបន់ខាងលើនៃប្រទេសថៃ។

អត្ថបទដោយ៖ ពិសី

Related Articles